ព័ត៌មានជាតិ

Son ស៊ុតបាន ១គ្រាប់គត់ជួយឲ្យ Spurs ឈ្នះ Man City ទាំងប្រផិតប្រផោយ

 

បរទេស៖ ការប្រកួតបើករដូវកាលថ្មីដំបូងរបស់ Spurs ពិតជាមិនបានធ្វើឲ្យអ្នកគាំទ្រអន់ចិត្តនោះឡើយដោយក្រុមអាចធ្វើបានជ័យជំនះលើក្រុមម្ចាស់ពានរង្វាន់រដូវកាលចាស់ Man City ក្នុងលទ្ធផល ១ ទល់នឹង ០ យកបាន៣ពិន្ទុក្នុងដៃសម្រាប់សប្តាហ៍ដំបូងនេះផងដែរ។

ការប្រកួតបានអូសបន្លាយរហូតដល់បញ្ចប់តង់ទី១ដោយមិនមានគ្រាប់បាល់ណាកើតឡើងនោះទេប៉ុន្តែឈានចូលដល់តង់ទី២នាទីទី៥៦ទើបបាល់កើតឡើងមួយគ្រាប់ដោយកីឡាករខ្សែប្រយុទ្ធកូរ៉េខាងត្បុង Son Heung Min ធ្វើបានយ៉ាងល្អជាមួយនឹងការស៊ុតជើងឆ្វេងចេញពីក្រៅតំបន់គ្រោះថ្នាក់កាត់រកមុំដែលអ្នកចាំទីមិនអាចលោតទៅដល់ឡើយ។

ទោះបីជា Man City អាចគ្របដណ្តប់បាល់បានទៅដល់៦៥ភាគរយក្តីប៉ុន្តែ Man City ស៊ុតចេញបានតែ៩ដងនិងចំគោលដល់៤ដងប៉ុណ្ណោះខណៈដែល Spurs ជាម្ចាស់ផ្ទះអាចស៊ុតបាន៥ដងនិងចំគោលដៅ៣ដងផងដែរ៕


មតិយោបល់