កណ្ដាលៈ នៅថ្ងៃពុធ ១៣កើត ខែផល្គុន ឆ្នាំជូតពស២៥៦៤ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៧និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តធំបើកបុកផ្ទះពលរដ្ឋ បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ហេតុការណ៍នេះកើតឡើង លើផ្លូវជាតិ៨ ចន្លោះ គីឡូម៉ែត្រ២៦-២៧ ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
រថយន្តបង្កម៉ាក Hyuandia ធន់ បែន ពណ៌ស ស្លាកលេខ ភ្នំពេញ 3B-3894 បើកបរដោយឈ្មោះ ភណ្ឌ ថាវ៉ាន់ ភេទប្រុស អាយុ ២០ឆ្នាំ ភូមិអញ្ជែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
បើកបរក្នុងទិសដៅរយ៉ែចុះថយក្រោយចុះក្រោមពីលិចមកកើតដោយប្រើរថយន្តអូស ថយក្រោយបុកម៉ូតូម៉ាក scoopy ពណ៌ក្រហម ផ្លាកលេខ ភ្នំពេញ 1HJ 2587 បើកបរដោយឈ្មោះ ណូ សាលី ភេទប្រុស អាយុ ៣០ឆ្នាំ នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ហើយរថយន្តរអិលធ្លាក់រេចង្កូតមកទិសខាងជើងបុកផ្ទះលក់បាយនិងម៉ូតូ០១គ្រឿងម៉ាក Scoopy ពណ៌ស ស្លាកលេខ កណ្ដាល 1AC 7156 ជារបស់ឈ្មោះ ភ័ក្រ ស្រីម៉ា ភេទស្រី អាយុ ៣៨ឆ្នាំ នៅភូមិព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ករណីនេះបណ្ដាលអោយរងគ្រោះ០២នាក់ស្រីក្នុងនោះស្លាប់០១នាក់និងរបួសធ្ងន់០១នាក់៖
១-ឈ្មោះ ម៉ាន់ សាវ៉ាង ភេទ ស្រី អាយុ ៧០ឆ្នាំ នៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល(ស្លាប់)។
២-ឈ្មោះ ភក្រ័ ស្រីម៉ា ភេទស្រី អាយុ ៣៨ឆ្នាំ នៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (របួសធ្ងន់) បញ្ជូនទៅមន្ទីពេទ្យភ្នំពេញ។
ខូចខាតម៉ូតូ ០២គ្រឿងធ្ងន់០១ និងស្រាល ០១គ្រឿង និងផ្ទះមួយខ្នងទទឹង ៧×៨ម៉ែត្រ និងរបស់របរលក់ដូរមួយចំនួនខូចខាតទាំងស្រុងព្រមទាំងរថយន្តធំ ០១គ្រឿង។
មូលហេតុ៖ អ្នកបើកបររថយន្តបង្ក និងអ្នកអូសរថយន្តគ្មានបចេ្ចកទេសខ្វះការប្រុងប្រយ័ត្ន (អ្នកបើកបររថយន្តបានរត់គេចខ្លួន តែត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបានវិញ ៕
មតិយោបល់