ព័ត៌មានជាតិ

មន្ដ្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ចុះសួរសុខទុក្ខ និងចែកអំណោយដល់កម្លាំងការពារព្រំដែន

ឧត្តរមានជ័យៈ មន្ដ្រីជាន់ខ្ពស់រាជរដ្ឋាភិបាល រួមទាំងសប្បុរសជន ក្រុមហ៊ុន អេល រ៉ាយ ភី គ្រុប (LYP group) បានចុះសួរសុខទុក្ខ និងចែកអំណោយដល់កងកម្លាំង កងពលតូចថ្មើរជើងលេខ ៤២ និង​វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧០២ នៅទីបញ្ជាការវរសេនាតូចថ្មើរជើងលេខ៤២២ នៃ កង​ពល​តូចលេខ៤២ ស្ថិតនៅក្នុងភូមិ គោកសង្កើច ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ សរុប​ចំនួន៥៥០​នាក់។

ពិធីនេះបានធ្វើឡើង កាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ក្រោមអធិបតីភាព លោក កែវ រតនះ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកអគ្គិសនីកម្ពុជា ព្រមទាំងមានការចូលរួមពីលោក នាយ ឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោពលខេមរ ភូមិន្ទ និងលោកវរសេនីយ៍ឯក គង់ សុខាន់ មេបញ្ជាការវរៈ ៧០២ បានដឹកនាំ កម្លាំងចំនួន៥៤នាក់ចូលរួមផងដែរ។

លោក នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ លោក ឧត្តមសេ​នីយ៍​ទោ សៅ សុជាតិ មេបញ្ជាការរងយោធភូមិភាគទី៤ ទទួលទិសទី៣ លោក ឧត្តមសេនីយ៍ទោ ភាជ ធា មេបញ្ជា​ការ​រងគណៈបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៤។

ក្រោយពីមានសំណេះសំណាលរួច គណៈប្រតិភូ បានឧបត្ថម្ភ សម្ភារៈ ឧបភោគបរិភោគ និងថវិកា មួយចំនួន ជូនដល់អង្គភាពទាំងពីរ ក្នុងនោះ អង្គភាពវរៈ ៧០២ ទទួលបាន មី ចំនួន៥០កេស ត្រីខចំនួន១០កេស. ប៊ីចេង​ចំនួន០៦កេស បារីចំនួន៣០សុង ប្រេងកូឡាចំនួន៣០ឡូ ត្រីងៀត៣០គីឡូក្រាម. សាច់ក្រកចំនួន៣០គីឡូក្រាម ប្រហុក៣០គីឡូក្រាម ស្ករត្នោតចំនួន៥០គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ ៦០ឡូ ថវិកា សម្រាប់កម្លាំង១៥០នាក់ ក្នុងម្នាក់ៗទទួលបាន ២០,០០០រៀលទៀតផង៕

មន្ដ្រីជាន់ខ្ពស់មន្ដ្រីជាន់ខ្ពស់មន្ដ្រីជាន់ខ្ពស់មន្ដ្រីជាន់ខ្ពស់មន្ដ្រីជាន់ខ្ពស់មន្ដ្រីជាន់ខ្ពស់មន្ដ្រីជាន់ខ្ពស់មន្ដ្រីជាន់ខ្ពស់មន្ដ្រីជាន់ខ្ពស់

មតិយោបល់