ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ នឹកឃើញរឿងលំបាកពីអតីតកាល កាន់តែធ្វើឱ្យខ្ញុំខិតខំថែមទៀតក្នុងការថែរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍ ដើម្បីសេចក្តីសុខ និងការរីកចម្រើនរបស់ជាតិ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការលំបាកពីជាង៣០ឆ្នាំមុន ជំរុញឱ្យសម្ដេចខិតខំថែមទៀតក្នុងការថែរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍដើម្បីសេចក្តីសុខ និងការរីកចម្រើនរបស់ជាតិ។

នៅលើផេកផ្លូវការនាល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោបានសរសេរថា « ជាង៣០ឆ្នាំមុនគ្រួសារខ្ញុំមានមនុស្សត្រឹមតែ៧នាក់។ យើងរស់នៅថែទាំកូនតូចៗដោយខ្លួនឯង ក្នុងពេលដែលកិច្ចការប្រទេសជាតិជាច្រើន តម្រូវឱ្យយើងធ្វើដោយខានមិនបាន។

សម្ដេចតេជោគូសបញ្ជាក់ទៀតថា « នឹកឃើញរឿងលំបាកពីអតីតកាល កាន់តែធ្វើឱ្យខ្ញុំខិតខំថែមទៀតក្នុងការថែរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍ ដើម្បីសេចក្តីសុខ និងការរីកចម្រើនរបស់ជាតិ និងប្រជាជនដ៏កំសត់របស់យើង»៕

 

មតិយោបល់