អ្នកកាសែតម្នាក់ដែលសុំមិនប្រាប់អត្តសញ្ញាណដោយហេតុផលសន្តិសុខនិយាយថា អ្នកស្រីនិងក្រុមគ្រួសារបានចាកចេញពីទីក្រុង Herat មួយថ្ងៃមុនទីក្រុងនេះធ្លាក់ចូលក្នុងកណ្តាប់ដៃពួកតាលីបង់។មុននោះ ក្រុមនេះបានគំរាមកំហែងអ្នកស្រីតាមទូរសព្ទនិងដោយផ្ទាល់។
អ្នកកាសែតរូបនោះបានផ្លាស់ទីលំនៅទៅរដ្ឋធានីកាប៊ុល។ ក៏ប៉ុន្តែទីក្រុងនោះក៏ធ្លាក់ក្នុងដៃពួកតាលីបង់ដែរ។
អ្នកកាសែតនេះនិយាយថាសូម្បីនៅក្នុងរដ្ឋធានីកាប៊ុលអ្នកស្រីរងការគំរាមកំហែង ហើយថា ប្រយុទ្ធជនតាលីបង់បានទៅតំបន់ដែលអ្នកស្រីនិងក្រុមគ្រួសារកំពុងស្នាក់នៅ។អ្នកស្រីនិយាយថា៖ «ខ្ញុំខ្លាចស្លាប់នៅពេលគេប្រាប់ថាពួកតាលីបង់នៅក្នុងសង្កាត់នេះ»។
អ្នកកាសែតរូបនោះដែលបានរាយការណ៍ឲ្យបណ្តាញព័ត៌មាននិងទីភ្នាក់ងារព័ត៌អន្តរជាតិបាននិយាយថា៖«យើងស្ថិតនៅក្នុងបន្ទប់មួយដូចអ្នកទោស។ យើងមិនអាចចេញទៅក្រៅបាន។ខ្ញុំពិតជាចង់ឲ្យគេជម្លៀសទៅកន្លែងដែលខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាព»។
ម្យ៉ាងវិញទៀតមេប៉ូលិសអាហ្វហ្គានីស្ថានត្រូវបានជួយសង្គ្រោះពីទីក្រុងកាប៊ុល។
យោធាអាមេរិកនិងសម្ព័ន្ធមិត្តបានជួយសង្គ្រោះមន្រ្តីប៉ូលិសជាតិអាហ្វហ្កានីស្ថានជាន់ខ្ពស់ម្នាក់ដែលក្រុមតាលីបង់កំពុងតាមរកដោយសារគាត់ធ្វើការជាមួយយោធាអាមេរិកច្រើនឆ្នាំ។
លោក Mohammad Khalid Wardak និងក្រុមគ្រួសារត្រូវបានដឹកតាមយន្តហោះកាលពីថ្ងៃពុធទៅទីសុវត្ថិភាពដោយមិនប្រាប់ឱ្យដឹង។មន្រ្តីរូបនេះបានសម្ងំលាក់ខ្លួនជាមួយប្រពន្ធនិងកូនបួននាក់នៅទីក្រុងកាប៊ុលពីកន្លែងមួយទៅកន្លែងមួយហើយមិនអាចចូលទៅក្នុងអាកាសយានដ្ឋានដែលពួកតាលីបង់គ្រប់គ្រងច្រកចូលនោះទេ។
គាត់ល្បីឈ្មោះព្រោះគាត់ជាស្នងការប៉ូលិសនៅក្នុងខេត្ត Helmand និងធ្លាប់បានបង្ហាញខ្លួនតាមទូរទស្សន៍រួមទាំងកម្មវិធីមួយគាត់បានបង្ហាញជំហរប្រយុទ្ធនឹងពួកតាលីបង់៕
មតិយោបល់