ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ជាប់អន្ទាក់សមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពលួចទូរស័ព្ទដៃ

ភ្នំពេញ: យោងតាមផេក ក្រុមស្រាវជ្រាវនិងបង្ក្រាបនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២​ វេលាម៉ោង០០និង៤៥នាទីយប់ ត្រង់ចំណុចផ្ទះលេខ១១៧៧ ផ្លូវជាតិលេខ៥ ក្រុមទី៥ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ករណីលួច (ទូរស័ព្ទដៃ)​ ក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះ​ ក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាដឹកនាំកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌប៉ុស្ដិ៍​ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ​ សហការជាមួយកម្លាំងខណ្ឌប៉ុស្ដិ៍​នៃអធិការដ្ឋានខណ្ឌមានជ័យ បានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់​ នៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង១៣និង៣០នាទី​ ត្រង់ចំណុចផ្ទះលេខ១៥៥ ក្រុមទី៥ ភូមិព្រែកតាឡូងទី១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ​ ។

ជនសង្ស័យឈ្មោះ ឌៀប វាសនា​ ហៅ​ អា32​ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ក្រុមទី៥ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។

សម្ភារ:ដកហូត៖ ទូរស័ព្ទដៃចំនួន០២គ្រឿង
១.ម៉ាកOPPOA31 ពណ៌ទឹកសមុទ្រ
២.ម៉ាកOPPOA93 ពណ៌ទឹកសមុទ្រ (ប្រគល់ឲ្យជនរងគ្រោះ) ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

មតិយោបល់