ព័ត៌មានជាតិ

តិចអត់ដឹង! ការរួមភេទក៏ជួយលើកសម្រស់របស់មិត្តនារី-បុរស បានដែរ

ការរួមភេទមិនត្រឹមតែជួយឲ្យទំនាក់ទំនងរបស់អ្នកជាមួយដៃគូកាន់តែមានសុភមង្គលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយឲ្យសម្រស់របស់នាងស្អាតផងដែរ។ តើការរួមភេទជួយដល់សម្រស់អ្វីខ្លះ?

១៖ ជួយឲ្យក្មេងជាងវ័យ
ការសកម្មក្នុងជីវិតផ្លូវភេទអាចជួយឲ្យយើងមានអារម្មណ៍ថាក្មេងជាងវ័យ ហើយការផលិតកម្មអ័រម៉ូន Estrogen និងកាត់បន្ថយភាពចាស់នៃស្បែក ដោយបង្កើតការផលិតខូឡាជេន ភាពក្រាស់នៃស្បែក និងអាស៉ីដ Hyaluronic ដែលជួយឲ្យស្បែករបស់យើងក្មេងជាងវ័យ និងភ្លឺរលោង។

២៖ ជួយឲ្យសុដន់មើលទៅធំជាងមុន
ទន្ទឹមនឹងនេះដែរ សុដន់របស់ស្រីៗយើងនឹងធំឡើងរហូតដល់២៥ភាគរយនៃអំឡុងពេលរួមភេទ។ ការប្រែប្រួលនេះ កើតឡើងដោយសារតែលំហូរឈាមកើនឡើងនៅអំឡុងពេលដែលយើងប្រតិបត្តិការលើគ្រែ ក៏ប៉ុន្តែជាធម្មតាសុដន់នឹងវិលទៅរកទំហំដើម បន្ទាប់ពីយើងឈានដល់ចំណុចកំពូល។ រីឯកម្ពស់ចុងសុដន់ក៏អាចកើនឡើងដូចគ្នាតាមរយៈការរំញោច។

៣៖ ជួយឲ្យសក់រឹងមាំ និងស្បែកស្អាត
យោងតាមការសិក្សាបានបង្ហាញថា ស្ត្រីដែលមានសកម្មភាពរួមភេទ មានកម្រិតអ័រម៉ូន Estrogen ខ្ពស់ ដោយសារតែការឈានដល់ចំណុចកំពូល។ អ័រម៉ូន Estrogen គឺជាគន្លឹះក្នុងការជួយដល់មុខងារស្បែក សរសៃឈាម ឬសសក់ ក្រពេញខ្លាញ់ឲ្យមានដំណើរការធម្មតា។ ដូចនេះហើយ វាអាចជួយបង្កើនសុខភាពស្បែក និងសរសៃសក់ឲ្យមានភាពរឹងមាំ ដោយទ្រទ្រង់ដល់មុខងាររនាំងការពារស្បែក រក្សាសំណើមនៃស្បែក ជួយឲ្យរបួយឆាប់ជាសះស្បើយជាដើម៕

មតិយោបល់