(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានយល់ព្រមឈរឈ្មោះជាបេក្ខជនអនុប្រធានាធិបតីតំណាងឱ្យគណបក្សកាន់អំណាច នៅក្នុងការបោះឆ្នោត សកលនៅឆ្នាំ២០២២ខាងមុខ ដែលនេះជាកិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យលោកបន្តមានអំណាចនៅហ្វីលីពីន។
គណបក្សកាន់អំណាចហ្វីលីពីន PDP-Laban ធ្វើការប្រកាសបែបនេះ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃអង្គារនេះ និងមុនហ្វីលីពីនត្រូវរៀបចំការបោះឆ្នោត សភានៅថ្ងៃទី០៨ ខែកញ្ញាខាងមុខ ជាពេលដែលគេរំពឹងថាមនុស្សជំនិតម្នាក់របស់លោក Duterte និងបច្ចុប្បន្នជាសមាជិកព្រឹទ្ធសភា លោក Christopher Bong Go នឹងត្រូវ បានទទួលស្គាល់ជាបេក្ខជនប្រធានាធិបតីរបស់បក្សកាន់អំណាច។
នៅក្នុងប្រទេសហ្វីលីពីន ប្រធានាធិបតីអាចកាន់តំណែងបានតែមួយអាណត្តិមានរយៈពេល៦ឆ្នាំប៉ុណ្ណោះ ហើយអាណត្តិរបស់លោក Duterte នឹងត្រូវផុតកំណត់នៅខែមិថុនា ឆ្នាំ២០២២៕
ប្រភព៖ Reuters
មតិយោបល់