ព័ត៌មានជាតិ

បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យប្រុសស្រី១០នាក់ នៅខណ្ឌឫស្សីកែវ

ភ្នំពេញ: ក្រោយពីបើកការស្រាវជ្រាវកម្លាំងជំនាញខណ្ឌឬស្សីកែវ និងប៉ុស្តិ៍បានចុះធ្វើការបង្ក្រាបជាក់ស្តែងករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី១០នាក់ថ្នាំញៀន៧កញ្ចប់ រួមទាំងវត្ថុតាងមួយចំនួនទៀត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចក្រុម១៤ ភូមិផ្សារតូចសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

នគរបាលឲ្យដឹងថាជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងនគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១០នាក់ ទី១ឈ្មោះ ខន ស៊ីណា ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ(ជួញដូរ)។

ទី២ឈ្មោះ ខុន លុយ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ(ប្រើប្រាស់)។ ទី៣ឈ្មោះ កែវ សុខុម ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅក្រុម១៤ភូមិផ្សារតូចសង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ(ប្រើប្រាស់)។
ទី៤ឈ្មោះ ស្វាយ ម៉ៅ ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ(ប្រើប្រាស់)។
ទី៥ឈ្មោះ ឃៀង គុយជីង ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅទីតាំងខាងលើ(ប្រើប្រាស់)។ ទី៦ឈ្មោះ គឺម សីហា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិឃ្លាំងសាំងសង្កាត់ឬស្សីកែវ(ប្រើប្រាស់)។ ទី៧ឈ្មោះ ហុង មាស ភេទប្រុសអាយុ៣០ឆ្នាំ ស្នាក់នៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ(ប្រើប្រាស់)។ ទី៨ឈ្មោះ យៀ ធីប ភេទស្រី អាយុ២១ឆ្នាំស្នាក់នៅទីតាំងខាងលើ(ប្រើប្រាស់)។ ទី៩ឈ្មោះ ជា ស្រីរ័ត្នភេទស្រី អាយុ២១ឆ្នាំ ស្នាក់នៅទីតាំងខាងលើ(ប្រើប្រាស់)។
ទី១០ឈ្មោះ សា លីមអារីយ៉ា ភេទស្រី អាយុ១៧ស្នាក់ នៅផ្ទះគ្មានលេខភូមិ ជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ(ប្រើប្រាស់)។

ចំពោះវត្ថុតាងដកហូតមាន ក្រាមពណ៌សរថ្លាចំនួន ៧កញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ កសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

មតិយោបល់