ព័ត៌មានជាតិ

អង់គ្លេសនឹងបញ្ចប់ការជម្លៀសប្រជាជនអាហ្វហ្គានីស្ថាន នៅអាកាសយានដ្ឋានកាប៊ុល ក្នុងពេលឆាប់ៗនេះ

(រ៉យទ័រ) – កងទ័ពអង់គ្លេសនឹងបញ្ចប់ការជម្លៀសជនស៊ីវិលរបស់ពួកគេចេញពីអាហ្វហ្គានីស្ថាននៅថ្ងៃសៅរ៍នេះ ហើយជនជាតិអាហ្វហ្កានីស្ថានរាប់រយនាក់ដែលមានសិទ្ធិជ្រកកោននៅអង់គ្លេស ទំនងជាត្រូវទុកចោលក្នុងប្រទេសនេះ។

រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace បាននិយាយកាលពីថ្ងៃសុក្រនេះថា ប្រទេសអាហ្វហ្កានីស្ថានកំពុងឈានចូលដល់ម៉ោងចុងក្រោយនៃការជម្លៀសប្រជាជន ហើយវាត្រូវបានដំណើរការតែមនុស្សដែលស្ថិតនៅខាងក្នុងព្រលានយន្តហោះកាប៊ុលតែប៉ុណ្ណោះ។

ក្រសួងការពារជាតិអង់គ្លេសបាននិយាយនៅថ្ងៃសុក្រនេះថាខ្លួនបានជម្លៀសជនជាតិអាហ្វហ្គានីស្ថាននិងអង់គ្លេសជាង ១៤.៥០០ នាក់ក្នុងរយៈពេលពីរសប្តាហ៍នេះចាប់តាំងពីក្រុមតាលីបង់បានកាន់កាប់ប្រទេសនេះ។

 

មតិយោបល់