កំពង់ឆ្នាំងៈ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២និង១០នាទី កម្លាំងការិយាល័យជួញដូរមនុស្សអាវុធហត្ថខេត្តចំនួន៥នាក់ ប្រើប្រាស់រថយន្តចំនួន០១គ្រឿង ដឹកនាំដោយលោក ប៊ុត ធឿន នាយការិយាល័យព្រហ្មទណ្ឌ យោងបទល្មើសជាក់ស្ដែង ដោយបានការអនុញ្ញាតពីលោក សាក់ សារ៉ាង មេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ឈ្មោះ លី ម៉ារ៉ា ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបានប្រើអំពើហិង្សា យកដំបងឫស្សីវាយទៅលើប្រពន្ធជាច្រើនកន្លែង និងបានយកកាំបិតប៉័ងតោគំរាមអារ.កសម្លាប់ចោល ដែលប្រព្រឹត្តនៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
មូលហេតុ៖ ប្រចណ្ឌប្រពន្ធ ។
វត្ថុតាងចាប់យករួមមាន៖
១- ដំបងឫស្សី ប្រវែង៥០ស.ម ។
២-កាំបិតប៉័ងតោ០១ ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងអនុវត្តតាមនីតិវិធី ៕
មតិយោបល់