បរទេស៖ កីឡាករខ្សែការពារប្រេស៊ីល Thiago Silva ដែលត្រូវបានក្លឹប PSG អនុញ្ញាតិឲ្យចាកចេញកាលពីឆ្នាំទៅនោះបានទទួលស្គាល់ថាគាត់ពិតជាមានអារម្មណ៍មិនសប្បាយចិត្តសោះនៅពេលដែលបានទទួលដំណឹងថាក្លឹបបានសម្រេចចិត្តយកតារាឆ្នើមអេស្បាញ Sergio Ramos មកវិញនោះ។
កីឡាករ Silva រូបនេះបានសារភាពថាការសម្រេចចិត្តរបស់ PSG ចំពោះការចុះកុងត្រាយក Sergio Ramos ពិតជាបានធ្វើឲ្យគាត់ឈឺចាប់ខ្លាំងណាស់នៅរដូវក្តៅនេះ។
Silva បាននិយាយថា៖ខ្ញុំគ្មានអ្វីដែលត្រូវអន់ចិត្តរវាងកីឡាករនឹង Ramos នោះទេប៉ុន្តែក្នុងពេលដែលពួកខ្ញុំមានវ័យដូចគ្នា ៣៦ឆ្នាំប៉ុន្តែ PSG បែរជាបានផ្តល់កុងត្រារយៈពេល២ឆ្នាំទៅឲ្យកីឡាករអេស្បាញរូបនេះទៅវិញខណៈដែលខ្ញុំបានព្យាយាមលេងនៅទីនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយក្តី៕


មតិយោបល់