ករណីហិង្សានឹងធ្វើឲ្យខូចខាតដោយចេតនា នៅចំណុចផ្លូវខ្នងប្រឡាយ ភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល

ខេត្តកណ្ដាល : យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម ថ្ងៃចន្ទ ៩កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៣ ម៉ោង១២នឹង១០នាទី នៅចំណុចផ្លូវខ្នងប្រឡាយ ភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល…

ចិនថា ការបញ្ជូនអាវុធឱ្យអ៊ុយក្រែន មិនមែនជាការបោះជំហានទៅរកសន្តិភាពឡើយ

(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានព្រមានថា ការបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែន មិនមានជាដំណោះស្រាយ ឬជាការបោះ ជំហានឆ្ពោះទៅរកសន្តិភាពនោះទេ។ ការកត់សម្គាល់ខាងលើរបស់លោក វ៉ាង យី ធ្វើឡើងកំលុងពេលដែលលោកធ្វើជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសប្រីជស៍ (BRICS) ដែលរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា…

ស្ត្រីប្រេស៊ីល ជ្រើសរើសិល្បៈចាក់សាក់ ដើម្បីបិទបាំងស្នាមរបួសនៅលើខ្លួនប្រាណ

ស្ត្រីប្រេស៊ីលដែលរងរបួសដោយការរលាកនិងរបួសរាងកាយផ្សេងៗទៀតឥឡូវនេះអាចស្វែងរកការជួយសង្គ្រោះពីវិចិត្រករសាក់រូបដែលមានបេសកកម្មក្នុងការចាក់សាក់នៅលើស្នាមរបួសដើម្បីប្រែក្លាយក្ដីឈឺចាប់ឱ្យទៅភាពរីករាយជាមួយរូបសាក់ជាមេអំបៅ ផ្កា និងសត្វដ៏ស្រស់ស្អាតផ្សេងៗទៀត។ ស្ទូយោរបស់វិចិត្រករសាក់រូបនៅក្នុងទីក្រុងសៅប៉ូឡូ គឺនាង កាឡា ម៉ិនដិស (Karlla Mendes) បានអនុវត្តជំនាញរបស់ខ្លួនរួចមកហើយចំពោះស្ត្រីចំនួនជាង ១៥០ នាក់នៅក្នុងទីក្រុងធំរបស់ប្រទេសប្រេស៊ីលមួយនេះជាមួយនឹងគម្រោងសាក់រូប «យើងជាដុំពេជ្រ ឬ ‘We Are Diamonds’»។ ស្ត្រីវិចិត្រកររូបនេះបានរៀបរាប់ថា នាងអាចផ្លាស់ប្តូរជីវិតរបស់នរណាម្នាក់ជាមួយសិល្បៈសាក់រូបរបស់នាង ហើយដូចគេបានឃើញវាផ្ទាល់នឹងភ្នែកស្រាប់ហើយគឺថាស្ត្រីដែលបានសាក់រូបហើយគឺមានអារម្មណ៍ភ្លឺស្វាងក្នុងចិត្តប្រកបដោយសុភមង្គលដែលវាបានលើកទឹកឱ្យវិចិត្រកររូបនេះចង់បន្តគម្រោងនេះទៅមុខទៀត។…

Everton កំពុងស្ថិតនៅបាតតារាងខណៈMan UTD ចង់បាន Richarlison

បរទេស៖ ក្លឹបយក្សបិសាចក្រហម Man UTD នៅសប្តាហ៍នេះត្រូវបាន The Goal ចេញផ្សាយថាកំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសមត្ថភាពរបស់កីឡាករខ្សែប្រយុទ្ធ ប្រេស៊ីល Richarlison ខណៈដែលក្លឹបកំពុងបន្តពង្រឹងសមត្ថភាពប្រយុទ្ធរបស់ខ្លួនបន្ថែមទៀតនោះ។ ក្រុមរបស់លោកគ្រូបង្វឹកលោក Ralf Rangnick ហាក់មិនសូវទទួលបានលទ្ធផលល្អឡើយជាពិសេសនៅក្នុងតំបន់ប្រយុទ្ធជួរមុខរបស់ខ្លួនដោយក្នុងនោះគេសង្គេតឃើញមានកីឡាករCristiano Ronaldo ប៉ុណ្ណោះដែលអាចរកគ្រាប់បាល់បានក្រៅពីនេះគឺមានតែកីឡាករខ្សែបម្រើប្រយុទ្ធជាដើមប៉ុណ្ណោះ។ គេជឿជាក់ថាចំពោះកីឡាករវិញគឺប្រាកដជានឹងសម្រេចចិត្តលឿនជាមិនខានពីព្រោះថាបច្ចុប្បន្ន Everton កំពុងស្ថិតនៅបាតតារាងក្បែរទៅនឹងតំបន់ដែលត្រូវបានគេកាត់ចោលទៅរដូវកាលក្រោយទៅហើយ។…

បើមកចូលរួម PSG នោះលោកគ្រូ Zidane ចង់បានកីឡាករម្នាក់នេះ

បរទេស៖ The El Nacional ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាគ្រូបង្វឹកលោក Zinedine Zidane កំពុងសម្លឹងមើលលទ្ធភាពក្នុងការនាំយកកីឡាករខ្សែបម្រើការពារឆ្នើមរបស់ក្លឹបយក្ស Real Madridម្នាក់មករួមក្លឹប PSG ប្រសិនបើលោកពិតជាបានទទួលកុងត្រាជាមួយនឹងក្លឹបបារាំងនេះមែននោះ។ អតីតគ្រូបង្វឹករបស់ Real Madrid រូបនេះត្រូវបានសារព័ត៌មានបរទេសថ្មីៗនេះចេញផ្សាយថានឹងអាចទទួលបានឱកាសដើម្បីទៅជំនួសតំណែងរបស់លោក Mauricio Pochettino ជាមួយនឹងក្លឹប PSGក្រោយពេលក្លឹបអ្នកមានបារាំងរូបនេះបានធ្លាក់ចេញពី…

អ្នកស្លាប់ក្នុងគ្រោះទឹកជំនន់ និងរអិលបាក់ដី នៅប្រេស៊ីល កើនដល់ ១១៧នាក់

(ប្រាស៊ីលីយ៉ា)៖ ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ទឹកជំនន់ និងរអិលបាក់ដីក្នុងទីក្រុង Petropolis នៃប្រទេសប្រេស៊ីល បានកើនដល់ ១១៧នាក់ហើយ ខណៈចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថាអាចនឹងបន្តកើនឡើង។ មនុស្សច្រើនជាង៧០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ ទៅកាន់ជំរំស្នាក់នៅបណ្ដោះអាសន្នរៀបចំឡើងដោយរដ្ឋ។ គិតត្រឹម ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) អាកាសធាតុមិនទាន់មានភាពល្អប្រសើរឡើងវិញនោះទេ ដោយកម្ពស់ទឹកភ្លៀងក្នុងទីក្រុង Petropolis បានកើន ៦សង់ទីម៉ែត្រ ដែលនេះបានបង្កការរំខានដល់ក្រុមអ្នកជួយសង្រ្គោះ…

តារាឆ្នើម Raphinha បដិសេធកុងត្រាថ្មីពី Leeds រងចាំសំណើរពីក្លឹបធំៗនៅអឺរ៉ុប

បរទេស៖ កីឡាករឆ្នើមខ្សែប្រយុទ្ធប្រេស៊ីល Raphina ត្រូវបាន The Goal ចេញផ្សាយថាកំពុងរងចាំសំណើរសុំចរចាពីសំណាក់ក្លឹបធំៗអឺរ៉ុបខណៈដែលកុងត្រាថ្មីជាមួយនឹង Leeds ត្រូវបានពន្យាពេលពិភាក្សារហូតមក។ តារាឆ្នើមរូបនេះបានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យក្នុងនាមជាកីឡាករខ្សែប្រយុទ្ធជួរមុខរបស់ក្លឹបនៅរដូវកាលកន្លងមកនេះហើយកាលពីខែមករាកន្លងRaphina ធ្លាប់ទទួលបានសំណើរចំនួន២រួចមកហើយប៉ុន្តែមិនបានជោគជ័យ។ ទោះបីជាយ៉ាងណាក្តីកីឡាករប្រេស៊ីលរូបនេះនៅសល់កុងត្រាដែលមានរយៈពេល២ឆ្នាំទៀតជាមួយនឹងក្លឹបប៉ុន្តែរំពឹងទុកថានឹងសម្រេចចិត្តចាកចេញនៅរដូវក្តៅខាងមុខនេះហើយនៅពេលដែលកីឡាករនឹងទទួលបានសំណើរណាមួយពីក្លឹបថ្មីដែលខ្លួនចង់ចូលរួម។ គួរឲ្យដឹងដែរថា២១ប្រកួតរដូវកាលកន្លងមកចុងក្រោយនេះ Rapinha អាចស៊ុតបាន៨គ្រាប់ហើយជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេនៅក្នុងក្លឹបហើយក៏ជួយមិត្តរួមក្លឹបរកបាន២គ្រាប់ផងដែរ៕  

Gurimaraes ផ្ទេរចូលរួមជាមួយនឹង Newcastle ក្នុងនាមជាកីឡាករថ្លៃបំផុតទី២ ក្នុងប្រវត្តិសាស្ត្រក្លឹប

បរទេស៖ ទីបំផុតក្លឹបអ្នកមានថ្មីរបស់អង់គ្លេស New Castle បានប្រកាសជាផ្លូវការហើយថាអាចនាំយកកីឡាករខ្សែបម្រើ Bruno Guimaraes ពីក្លឹបបារាំងLyon ក្នុងតម្លៃខ្លួនប្រមាណជា៣៣លានផោននិងក្លាយទៅជាកីឡាករចំណូលថ្មីចុងក្រោយរបស់ក្លឹបដើម្បីចូលរួមជាមួយនឹងគ្រូបង្វឹកលោក Eddie Howe។ កីឡាករខ្សែបម្រើរូបនេះធ្លាប់ជាកីឡាករម្ចាស់ពានរង្វាន់មេដាយមាសនៅឯព្រឹត្តិការណ៍កីឡាអូឡាំពិកកាលពីឆ្នាំទៅរបស់ប្រទេសប្រេស៊ីលបានធ្វើដំណើរមកដល់ក្លឹប Newcastle ក្នុងរដូវកាលដោះដូរកីឡាករក្នុងខែមករានេះនិងក្នុងនាមជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប។ កីឡាករវ័យ២៤ឆ្នាំរូបនេះបានក្លាយទៅជាផ្នែកមួយនៃមហិច្ឆិតាដ៏ខ្លាំងរបស់ម្ចាស់ក្លឹបថ្មីជាកំពូលសេដ្ឋីអារ៉ាប់ដែលបានចំណាយលុយរាប់រយលានទិញយក Newcaastle កាលពីឆ្នាំទៅនិងកំពុងត្រៀមកញ្ចប់លុយរាប់រយលានដុល្លារទៀតដើម្បីអាចទិញកីឡាករថ្មីៗបន្ថែមទៀតនាពេលខាងមុខ៕

ភ្នាក់ងារក្លឹប Arsenal និងភ្នាក់ងារកីឡាករ Arthur ជួបគ្នាដើម្បីសម្រេចកុងត្រាខ្ចីជើង

បរទេស៖The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal កំពុងធ្វើការងារខិតខំយ៉ាងខ្លាំងក្នុងការអាចផ្ទេរយកកីឡាករប្រេស៊ីល Arthur ក្នុងលក្ខខណ្ឌខ្ចីជើងមកចូលរួមជាមួយនឹង Emirates ក្នុងពេលរដូវកាលដែលនៅសេសសល់។ ការព្យាយាមរបស់កាំភ្លើងធំ Arsenal បានធ្វើឡើងតាំងតែពីសប្តាហ៍ចុងក្រោយនេះហើយមកដល់ពេលនេះភ្នាក់ងារកីឡាករ Arthur ក៏បានធ្វើដំណើរមកជួបជាមួយនឹងតំណាងរបស់ Arsenal ហើយដែរដើម្បីពិនិត្យលទ្ធភាពនៃការដោះដូរនេះ។ ទោះបីជាយ៉ាងណាក្តីក្លឹប Juventus ដែលជាក្លឹបបច្ចុប្បន្នរបស់កីឡាករវ័យ២៥ឆ្នាំរូបនេះនៅមិនទាន់បានបង្ហាញភ្លើងខៀវនៅឡើយទេនិងកំពុងស្វែងរកកីឡាករសម្រាប់មកជំនួសតំណែងនេះជាមុនសិន។ Juventus…

Arthur វ័យ ២៥ឆ្នាំ ក្លាយជាគោលដៅរបស់ Arsenal

បរទេស៖ The Mirror នៃចក្រភពអង់គ្លេសនៅថ្ងៃនេះបានចេញផ្សាយថាភ្នាក់ងាររបស់កីឡាករ Arthur បានធ្វើការលើកឡើងថាកីឡាកររបស់គាត់និងទំរង់លេងបច្ចុប្បន្ននៅតែអាចមានសមត្ថភាពក្នុងការបង្ហាញខ្លួននៅលីគកំពូលអង់គ្លេសជាពិសេសក្លឹបកាំភ្លើងធំ Arsenal ។ ទំរង់លេងរបស់គ្រូបង្វឹកលោក Mikel Artetaត្រូវបានភ្នាក់ងាររប់សកីឡាករ Arthur រូបនេះមើលឃើញថាពិតជាសាកសមទៅនឹងកូនក្រុមរបស់គាត់ហើយជាពិសេសរបៀបលេងរបស់កីឡាករប្រេស៊ីលវ័យទើបតែ២៥ឆ្នាំគឺពិតជាអាចច្របាច់បញ្ចូលជាមួយនឹងកូនក្រុមរបស់ Arsenal។ មកដល់ពេលនេះកិច្ចចរចាគ្នារវាងកីឡាករនិងArsenal ត្រូវបានធ្វើឡើងរួចរាល់ហើយដែលមានន័យថាការសម្រេចចិត្តចុងក្រោយនឹងធ្វើឡើងចំពោះតែគ្រូបង្វឹករបស់ក្លឹបJuventus លោក Max Allegri ប៉ុណ្ណោះ។…