ព័ត៌មានជាតិ

CR7 លើកទឹកចិត្តខ្លួនឯងកាន់តែខ្លាំង តាមរយៈពាក្យគេថាគាត់មានអាយុចាស់ពេកហើយ

បរទេស៖ កីឡាករវ័យ ៣៦ឆ្នាំ CR7 បានបញ្ចប់កុងត្រាទៅជាផ្លុវការដើម្បីមកចូលរួមជាមួយនឹងក្លឹបចាស់បិសាចក្រហម Man UTD ជាផ្លូវការទាំងដែលគ្រូបង្វឹកនិងកិឡាកររបស់ក្លឹបបាននាំគ្នាសាទរយ៉ាងខ្លាំងចំពោះវត្តមានរបស់គាត់។

គ្រូបង្វឹកក្លឹបលោក Ole Gunnar Solskjaer នៅថ្ងៃនេះបានបញ្ជាក់ដែរថា CR7 ដែលបានជួបពិភាក្សាជាមួយនឹងគាត់នោះគឺនៅតែមានការប្តេជ្ញាចិត្តខ្លួនឯងខ្លាំងដដែលទោះបីជាមានវ័យ ៣៦ឆ្នាំទៅហើយក្តីហើយគាត់តែងតែចង់ឲ្យគេនិយាយថាគាត់ចាស់ពេកហើយដើម្បីលេងបាល់ដើម្បីជម្រុញកម្លាំងចិត្តខ្លួនឯង។

គួរឲ្យដឹងដែរថា Man UTD បានប្រកាសនូវដំណឹងគួរឲ្យភ្ញាក់ផ្អើលអំពីការផ្ទេរយកកីឡាករ CR7 មកចូលរួមក្លឹបកាលពីថ្ងៃ សុក្រ សប្តាហ៍មុនក្រោយសម្រេចចិត្តក្នុងការចាកចេញពី Juventus ហើយកីឡាកររូបនេះបានទទួលយកប្រាក់កម្រៃទាបជាងមុនពី ៥០ម៉ឹនផោនមកត្រឹមតែ ៣៨ម៉ឺនផោនប៉ុណ្ណោះដើម្បីអាចលេងនៅ Old Trafford៕

មតិយោបល់