កំពង់ស្ពឺ៖ សាលារៀនជាង ៧០០ទីតំាងនៅខេត្តកំពង់ស្ពឺត្រៀមបើកដំណើរការឡើងវិញក្នុងពេលឆាប់ៗនេះ បន្ទាប់ពី បានចុះវាយតម្លៃទីតាំងសាលា រៀននានានៅក្នុងខេត្តរួចរាល់ ដែលផ្តល់ឳកាសដល់សិស្សា នុសិស្ស អាចបន្តការសិក្សាឡើងវិញក្រោយពីបានបិទអស់មួយរយ:។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តបានត្រួត ពិនិត្យនៅតាមសាលារៀនទាំងអស់ រួមទាំងសាលាបឋមសិក្សា អនុវិទ្យាល័យនិងវិទ្យាល័យ ហើយតាមការវាយតម្លៃនោះឃើញថា អាចមានសា លាបឋមសិក្សាចំនួន៣១២ កន្លែង អនុវិទ្យាល័យចំនួន ៧០ ទៅ៧១កន្លែង និងវិទ្យាល័យចំនួន២៤កន្លែង អាចបើកដំណើរការឡើងវិញបាន ដើម្បីឱ្យសិស្សានុសិស្ស បន្តការសិក្សាឡើងវិញ ក្រោយពីត្រួវបានផ្អាកមួយរយ:ដោយ សារតែការរាតត្បាតនៃជំងឺកូវីដ-១៩ ។
ឯកឧត្តមបានបន្តថា ក្រុម ការងារបានបោសសម្អាត បាញ់ថ្នាំសម្លាប់មេរោគជាមុនសិន ចំពោះសាលារៀនណាដែលធ្លាប់យកធ្វើជាកន្លែងព្យាបាល និងមណ្ឌលចត្តាឡី ស័កជំងឺកូវីដ-១៩ ។
ឯកឧត្តមបានបន្តទៀតថា ការបើកឱ្យដំណើរការសិក្សាឡើង វិញនេះ ពិតជាមានអត្ថប្រយោ ជន៍ខ្លាំងណាស់ ដល់សិស្សានុសិស្ស ដែលពួកគាត់ បានផ្អាកការសិក្សារយ:ពេលកន្លងមក ដើម្បីអាចទទួលបានចំណេះដឹងគ្រប់គ្រាន់ ។
នៅក្នុងប្រទេសទាំង អស់ នៅលើពិភពលោកបើ សិនជាយើងចង់អភិវឌ្ឈន៍ប្រទេសជាតិបើសិនជាយើងគ្មានចំណេះជំនាញ ហើយមិនចេះអក្សរ តើយើងនឹងអាចទៅរត់ប្រណាំងនិងការវិវឌ្ឍជឿន លឿនយ៉ាងម៉េចកើត ចឹងទាល់តែឆ្លងកាត់ការរៀនសូត្រទើបបានល្អប្រសើរ ហើយត្រូវរៀនឱ្យបានច្រើនវាសំខាន់ ណាស់ ដើម្បីយើងមាន ចំណេះជំនាញ ទី១យើងអាចកសាងខ្លួនឯង ទី២យើងអាចកសាងគ្រួសារ ទី៣យើងអាចកសាងសង្គមជាតិ ។ហើយឆ្លៀតពេលនេះ ចំពេលមេដឹក នាំដ៏ពូកែរបស់យើង លោកចេះរកបាននូវវ៉ាក់សាំង រកវិធាននៃការទប់ស្កាត់កូវីដ- ១៩បានជោគជ័យ ចឹងយើងត្រូវតែដាក់ឱ្យមានការចូល រៀនឡើងវិញ សម្រាប់ឱ្យកូន ក្មួយគាត់មានចំណេះជំនាញចិញ្ចឹមជីវិតរបស់គាត់ ចិញ្ចឹមគ្រួសាររបស់គាត់និងគាត់អាចចូលរួមក្នុងការអភិវឌ្ឈសង្គម។
ឯកឧត្តមបានបញ្ជាក់ថា នៅមានសាលារៀនចំនួន១០ កន្លែងទៀត ដែលមិនទាន់ ដំណើរការឡើងវិញបាន ប៉ុន្តែអាចនឹងដំណើរការជាបន្ត បន្ទាប់ ដោយសារតែសាលាទាំងអស់នោះ គឺនៅជិតតំបន់ដែលមានហានិភ័យខ្ពស់ និងតំបន់ដែលឆ្លងការរាតត្បាតនៃជំងឺកូវីដ-១៩ខ្លាំង ៕
មតិយោបល់