បរទេស៖ ម្ចាស់ជើងឯកអ៊ីតាលី Inter Milan នៅតែបន្តមានវត្តមានជាក្លឹបមួយក្នុងចំណោមក្លឹបជាច្រើនដែលប៉ុនប៉ងចង់នាំយកអ្នកចាំទីឆ្នើមម្នាក់របស់ក្លឹបកាំភ្លើងធំ Ajax ចេញពីលីគកំពូលហូឡង់។
គួរឲ្យដឹងដែរថាកីឡាករ Andre Onana ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Ajax រូបនេះនៅសល់កុងត្រាមិនដល់១២ខែផងហើយមកដល់បច្ចុប្បន្ននៅមិនទាន់មានកិច្ចពិភាក្សាបន្តកុងត្រាថ្មីណាមួយត្រូវបានធ្វើឡើងនៅឡើយដែរ។
ក្រៅតែពីជើងឯកអ៊ីតាលីមួយនេះក្នុងនោះក៏មានក្លឹបជាច្រើនដែរដែលបានបង្ហាញបំណងចង់បាន Onana ដែលមានដូចជាក្លឹប Arsenal, Spurs, Lyon និង BorrusiaDortmund ជាដើម។
អ្នកចាំទីកាមេរូនរូបនេះបច្ចុប្បន្នកំពុងជាប់បម្រាមនិងមិនអាចបង្ហាញខ្លួនលេងក្នុងការប្រកួតទាំងឡាយឡើងវិញឡើយរហូតដល់ខែវិច្ឆិកាហើយ Ajax ជឿជាក់ថាបើមិនលក់កីឡាករ២៥ឆ្នាំរូបនេះចេញទេនោះពួកគេនឹងបាត់បង់គាត់ដោយមិនទទួលបានអ្វីសោះជាមិនខានឡើយ៕
មតិយោបល់