ព័ត៌មានជាតិ

សហរដ្ឋអាមេរិក មានគម្រោងលក់រថក្រោះ Abrams ២៥០គ្រឿងឱ្យប៉ូឡូញ ចំពោះមុខភាពតានតឹងជាមួយរុស្ស៊ី

(វ៉ាសូវី)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានឱ្យដឹងនៅថ្ងៃសុក្រសប្ដាហ៍នេះសហរដ្ឋអាមេរិក មានគម្រោងលក់រថក្រោះ Abrams ចំនួន ២៥០គ្រឿងឱ្យប្រទេសប៉ូឡូញ ខណៈទីក្រុងវ៉ាស៊ីនតោន កំពុងជួយពង្រឹងសមត្ថភាពការពារជាតិនៃបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុបខាងកើត នៅចំពោះមុខវិបត្តិរវាងរុស្ស៊ី និងអ៊ុយក្រែន។

ការប្រកាសពីគម្រោងលក់រថក្រោះ Abrams ខាងលើធ្វើឡើងកំលុងលោក អូស្ទីន បំពេញទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាសូវី ជាទីដែលមេដឹកនាំប៉ូឡូញ បានព្រមានពីការដាក់ពង្រាយកងទ័ពរុស្ស៊ីរាប់ម៉ឺននាក់ នៅក្នុងប្រទេសក្បែរខាងគឺបេឡារុស។

សហរដ្ឋអាមេរិកក៏បានបញ្ជូនកងទ័ពជិត ៥,០០០នាក់ បន្ថែមទៅកាន់ប្រទេសប៉ូឡូញផងដែរ រួមទាំងយន្ដហោះចម្បាំងជាច្រើនគ្រឿង នៅក្រមក្របខណ្ឌនៃការឆ្លើយតបរបស់អាមេរិក ទៅនឹងវិបត្តិអ៊ុយក្រែន។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃសុក្រនេះដែរ នៅតែបន្តចេញមុខអះអាងដោយផ្ទាល់ អំពីការត្រៀមវាយប្រហារ ដោយរុស្ស៊ីទៅលើអ៊ុយក្រែន នៅក្នុងពេលឆាប់ៗ៕

ប្រភព៖​​​​​​ Reuters

មតិយោបល់