ព័ត៌មានជាតិ

បេសកជនពិសេស UN ស្នើឱ្យពិភពលោកផ្ដល់ឱកាសមួយដល់រដ្ឋាភិបាលតាលីបង់ ដើម្បីបញ្ចៀសមហន្តរាយ

(ញូយ៉ក)៖ បេសកជនពិសេសម្នាក់របស់អង្គការសហប្រជាជាតិ បានជំរុញឱ្យពិភពលោករក្សាលំហូរហិរញ្ញវត្ថុចូលទៅក្នុងប្រទេសអាហ្វហ្កានីស្ថានដដែល បើទោះជាមានការព្រួយបារម្ភ ចំពោះរដ្ឋាភិបាលតាលីបង់ក៏ដោយ ដើម្បីបញ្ជៀសកុំឱ្យប្រជាជនអាហ្វហ្កានីស្ថានរងការឈឺចាប់ខ្លាំងជាងនេះ។

ការកត់សម្គាល់ខាងលើរបស់លោកស្រី Deborah Lyons ជាបេសកជនពិសេសទទួលបន្ទុក កិច្ចការអាហ្វហ្កានីស្ថានរបស់អគ្គលេខាធិការ UN ធ្វើឡើងនៅក្នុង កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ UN នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅញូយ៉ក)។ «ការរក្សាលំហរហិរញ្ញវត្ថុចូលទៅក្នុងប្រទេសអាហ្វហ្កានីស្ថាន គឺដើម្បី បង្ការឱ្យកុំឱ្យសេដ្ឋកិច្ច និងសណ្ដាប់ធ្នាប់សង្គមកាន់តែធ្លាក់ចុះដុនដាប។ តែបើពុំដូច្នោះទេ វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតមួយនឹងផ្ទុះឡើងដែលនឹងបង្ខំឱ្យ ប្រជាជនអាហ្វហ្កានីស្ថាន ធ្លាក់ចូលក្នុងភាពក្រីក្រ, ក្លាយជនភៀសខ្លួន និងរងគ្រោះអត់ឃ្លាន កាន់តែយ៉ាប់យ៉ឺនជាងនេះ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោកស្រី Lyons។

បើតាមលោកស្រី Deborah Lyons ពិភពលោកគួរតែផ្ដល់ឱកាសមួយដល់ក្រុមតាលីបង់៕

ប្រភព៖​​​​​​ AFP

មតិយោបល់