ព័ត៌មានជាតិ

អ៊ុយក្រែនថា មេទ័ពរុស្ស៊ីម្នាក់ទៀត ត្រូវបានបាញ់សម្លាប់នៅក្បែរទីក្រុង Kharkiv

 

(កៀវ)៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធារបស់អ៊ុយក្រែន បានឱ្យដឹងនៅថ្ងៃអង្គារ៍នេះថា មេបញ្ជាការជាន់ខ្ពស់របស់រុស្ស៊ីម្នាក់ទៀត ត្រូវបានសម្លាប់ នៅក្បែរទីក្រុងខាកៀវ (Kharkiv) និងជាមេទ័ពទី២ ដែលត្រូវបានកងកម្លាំងអ៊ុយក្រែនបាញ់សម្លាប់ក្នុងសង្រ្គាម។

បើតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាអ៊ុយក្រែន ឧត្តមសេនីយ៍ឯក (Vilay Gerasimov) ជាមេបញ្ជាការរងទី១ នៃកងពលទី៤១ របស់រុស្ស៊ី ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ ខាងក្រសួងការពារជាតិរុស្ស៊ី មិនបានអត្ថាធិប្បាយអ្វីឆ្លើយតបទៅនឹងការអះអាងពីភាគីអ៊ុយក្រែនឡើយ។

កាលពីចុងខែកុម្ភៈ មេបញ្ជាការរងនៃកងពលទី៤១ របស់រុស្ស៊ី គឺលោក Andrei Sukhovesky ក៏ត្រូវបានគេរាយការណ៍ដែរថា ត្រូវបានកងកម្លាំង កងទ័ពអ៊ុយក្រែនបាញ់សម្លាប់ ខណៈអ៊ុយក្រែនថាបានសម្លាប់ទាហានរុស្ស៊ីជាង១១,០០០នាក់ តែរុស្ស៊ីថាខ្លួនបាត់បង់កងទ័ពតែ៥០០នាក់ប៉ុណ្ណោះ។

ទាំងអ៊ុយក្រែន និងរុស្ស៊ីមិនទាន់បញ្ចេញតួលេខជាក់លាក់ពីចំនួនកងទ័ពស្លាប់ និងរបួសនៅឡើយទេ
ខណៈដែលរុស្ស៊ីបញ្ជាក់ថា មានត្រឹមតែជាង៥០០នាក់។ប៉ុន្តែភាគីទំាង២មិនបានបញ្ជាក់ពីចំនួនអ្នកស្លាប់និងរងរបួសនោះទេ។

ប្រភព៖​ Reuters

 

មតិយោបល់