បរទេស៖ នៅក្រោយការចាកចេញរបស់កំពូលកីឡាករ Lionel Messi មានការលើកឡើងជាច្រើននិងខុសគ្នាអំពីស្ថានភាពរបស់ក្លឹប Barcelonaជាពិសេសនៅក្នុងការប្រកួតប្រជែងធំៗទាំងក្នុងលីគនិងពានក្រៅស្រុក។
វិរៈរបស់ក្លឹបម្នាក់គឺលោក Sergio Busqutes បានអះអាងថា Barcelona នឹងនៅតែអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងពានរង្វាន់ធំៗបូករួមទាំង Champion League ផងទោះមិនមានវត្តមានរបស់ Messi ក្តី។
Busquets បាននិយាយថា៖វាគឺជារឿងដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនៅពេលដែលគាត់ចាកចេញពីព្រោះអ្វីដែល Messiបានផ្តល់ឲ្យក្លឹបរួមទាំងកីឡាករនិងខ្ញុំផ្ទាល់ផងគឺមានចំណួនច្រើនខ្លាំងណាស់ប៉ុន្តែទោះយ៉ាងណាខ្ញុំសង្ឃឹមថាក្រុមនឹងចាប់ផ្តើមរៀនដោយមិនមានវត្តមានរបស់ Messi តទៅទៀត៕
មតិយោបល់