ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ស្នើសុំអាជ្ញាធរខេត្តទាំងអស់ជម្រុញការចាក់ក្រុមអាយុ១៨ឆ្នាំ​ឡេីង ឱ្យឆាប់បានដល់គោលដៅ​

ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកជំទាវ ឱ វណ្ណឌីន ស្នេីសុំអាជ្ញាធរខេត្តទាំងអស់ជម្រុញការចាក់ក្រុមអាយុ១៨ឆ្នាំ​ឡេីង ឱ្យឆាប់បានដល់គោលដៅ​ ពីព្រោះមួយរយ:ចុងក្រោយនេះ​ ឃេីញថាមានលទ្ធផលយឺតមែនទែន។

លោកជំទាវ បានបញ្ជាក់ថា ដេីម្បីឱ្យឆាប់បានបិទបញ្ចប់យុទ្ធនាការ​ សូមយកចិត្តទុកដាក់កៀរគរអ្នកដែលនៅសេសសល់ទាំងប៉ុន្មានមកចាក់​ ឫក៏ចុះធ្វេី​ outreach ដល់ផ្ទះពួកគាត់ ដោយមិនត្រូវទុកពង្រាយគ្រូពេទ្យឱ្យអង្គុយចាំ​ ដែលមានអ្នកមកចាក់មួយៗនោះឡេីយ។ សូមអាជ្ញាធរមូលដ្ឋានរិះរកមធ្យោបាយដេីម្បីប្រមូលការចាក់ឱ្យបានកេីនឡេីងដល់គោលដៅជាចាំបាច់​ ដេីម្បីឈានទៅសម្រេចបាន​ ១០លាននាក់នៅដំណាច់ខែកញ្ញានេះ។

មតិយោបល់