ព័ត៌មានជាតិ

សហរដ្ឋអាមេរិក បង្កកជំនួយយោធា ១៣០លានដុល្លារ សម្រាប់អេហ្ស៊ីប ដោយសារបញ្ហាសិទ្ធិមនុស្ស

(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសម្រេចចិត្តបង្កកជំនួយយោធា ១៣០លានដុល្លារសម្រាប់ប្រទេសអេហ្ស៊ីប រហូតដល់ទីក្រុងគែរ អាចធ្វើស្ថានភាពសិទ្ធិមនុស្សមានភាពល្អប្រសើរឡើង។ នេះបើតាមក្រសួងការបរទេសអាមេរិក។

ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuter តាមរយៈសារ E-mail អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកម្នាក់បានបញ្ជាក់យ៉ាងខ្លីថានឹងបង្កកជំនួយយោធា ១៣០លានដុល្លារ សម្រាប់ប្រទេសអេហ្ស៊ីប ខណៈភាគីអាមេរិកកំពុងបន្តពិភាក្សាជាមួយអេហ្ស៊ីបពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។

អ្នកនាំពាក្យរូបនេះដដែល បានបន្ថែមថារដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken អាចនឹងផ្ដល់ជំនួយ ១៣០លានដុល្លារនេះឡើងវិញ ប្រសិនបើរដ្ឋាភិបាល អេហ្ស៊ីប ចាត់វិធានការជាក់លាក់ និងអាចដោះស្រាយបញ្ហាសិទ្ធិបានល្អប្រសើរ៕

 

មតិយោបល់