ព័ត៌មានជាតិ

បុកក្បាលនាគចែកទ្រូងផ្លូវខ្ទេច រួចបើករត់បាត់ សល់តែស្លាកលេខ ខេមរភូមិន្ទ 02-2-6778

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង បន្ទាប់ពីមាន រថយន្តឡិចសុីស ស្លាកលេខ ខេមរភូមិន្ទ មួយគ្រឿង បានបើកបុកនាគចែកទ្រូងផ្លូវ ខូចខាតមួយកង់ រួចបន្តល្បឿនបើកគេចខ្លួនបាត់ សល់តែស្លាកលេខ ខេមរភូមិន្ទ 02-2-6778 ជាប់ក្បាលនាគ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ២៧១ មុខសាលាសាមគ្គីជាសុីម ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មុនកើកហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកឡិចសុីស ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ 02-2-6778 បើកបរពីត្បូងទៅជើងបោះពួយយ៉ាងលឿនរេចង្កូចទៅបុកក្បាលនាគចែកទ្រូងផ្លូវខូចខាតមួយកង់ ហើយរថយន្តបង្កមិនឈប់នោះទេ បានព្យាយាមបើកបន្តទៅមុខរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកកាងរថយន្តខាងមុខជាប់និងស្លាកលេខនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុហើយនោះ សមត្ថកិច្ច បានចុះមកធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌទួលគោករង់ចាំកោះហៅម្ចាស់រថយន្តចូលមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់