បរទេស៖ អតីតកីឡាករខ្សែប្រយុទ្ធអង់គ្លេស Jack Wilshere មកដល់ពេលនេះគឺនៅតែមិនទាន់អាចមានក្លឹបលេងនៅឡើយចាប់តាំងតែពីបានចាកចេញពី Bournemouth ហើយក៏កំពុងត្រូវបានអញ្ជើញឲ្យចូលរួមក្លឹបកាំភ្លើងធំ Arsenal ពីសំណាក់គ្រូបង្វឹកលោក Mikel Arteta ផងដែរ។
The Goal ជឿជាក់ថាកីឡាកររូបនេះនឹងបន្តធ្វើការពិភាក្សាជាមួយនឹងក្លឹបបន្ទាប់ពីលោក Arteta បានបញ្ជាក់ថាលោកនឹងស្វាគមន៍កីឡាករចាស់ៗមួយចំនួនរបស់ក្លឹបឡើងវិញគ្រប់ពេលវេលាទាំងអស់ហើយបុរសជនជាតិអេស្បាញរូបនេះក៏បានលើកឡើងនិងសរសើរពីសមត្ថភាពរបស់ Wilshere ដែលគាត់ធ្លាប់លេងកាលជាកីឡាករជាមួយគ្នាផងដែរ។
ឆ្លើយតបទៅនឹងសំដីទាំងនោះ Wilshere ហាក់ដូចជាមិនប្រកែកទៅនឹងសំណើរឡើយហើយសង្ឃឹមថាគាត់នឹងអាចចូលរួមហ្វឹកហាត់ជាមួយនឹងក្លឹបឡើងវិញនៅក្នុងពេលខាងមុខដ៏ឆាប់នេះដើម្បីអាចទទួលបាន ឱកាសណាមួយពី Arsenal ឡើងវិញ៕
មតិយោបល់