កំពង់ស្ពឺៈ នៅវេលាម៉ោង៣ និង៤០នាទី រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រ ៨០~៨១ ត្រង់ចំណុចពាមទុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដែលបុកបន្ដកន្ទុយគ្នានេះមាន៥គ្រឿង
ទី១ ម៉ាក គា (KIA) ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 3D-9383 របស់ក្រុមហ៊ុន ស៊ុនលីហួត ដឹកអ្នកដំណើរ អ្នកបើកបរឈ្មោះ សុន អូន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្តេច ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
ទី២ ម៉ាក ហានដាយ (តូរីស) ពណ៌ក្រហម ពាក់ស្លាកលេខ 2K-7554 របស់ក្រុមហ៊ុន ស្រាបៀរអង្គរ អ្នកបើកបរឈ្មោះហ៊ុយ សាក់លី ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅសង្កាត់១ ខ.មិត្តភាព ក្រ.ព្រះសីហនុ ខ.ព្រះសីហនុ
ទី៣ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5829 សឺមីរឺម៉ក ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 4A-2648 អ្នកបើកបរ មិនស្គាល់ឈ្មោះ
ទី៤ ម៉ាកគា( KlA) ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ3D-9392 របស់ក្រុមហ៊ុនស៊ុន លីហួត ដឹកអ្នកដំណើរ អ្នកបើកបរឈ្មោះសុខា ភេទប្រុស
ទី៥ ម៉ាក គា(KIA) ពណ៌ស លឿង ពាក់ស្លាកលេខ ភ្នំពេញ 3D 7385 របស់ក្រុមហ៊ុន ស៊ុន លីហួត ដឹកអ្នកបើកបរឈ្មោះ បូ រ៉ា ភេទប្រុស។
រថយន្ដទាំង៥គ្រឿង បើកបរក្នុងទិសដៅស្របគ្នា មកដល់ចំណុចខាងលើ បានបុកបន្តកន្ទុយគ្នាបណ្តាលឲ្យខូចខាត រថយន្តធំ៤គ្រឿង ក្នុងនោះ ខូចខាតធ្ងន់១គ្រឿង ស្រាលនិង៣គ្រឿង ចំណែក១គ្រឿងទៀតជាប្រភេទរថយន្តតូច ខូចខាតធ្ងន់ តែគ្មាននរណាម្នាក់រងរបួសនោះទេ។
បច្ចុប្បន្នរថយន្តទាំង៥គ្រឿង ត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅ អធិការដ្ឋាន នគរបាលស្រុកភ្នំស្រួច បណ្ដោះអាសន្ន ដើម្បីដោះស្រាយតាមនីតិវិធី៕
មតិយោបល់