ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ក្រហម សូមកុំចេញពីផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ព្រមទាំងណែនាំដល់មេភូមិ ចៅសង្កាត់ និងរដ្ឋបាលក្រុង ត្រូវពិនិត្យមើលស្ថានភាពជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ជាប្រចាំ !
ឯកឧត្ដមអភិបាលខេត្តបន្តថា ប្រសិនបើមានការខ្វះខាតស្បៀងអាហារ សូមផ្ដល់ដំណឹងដល់មេភូមិ ឬចៅសង្កាត់ដែលយើងកំពុងរស់នៅ ឬការបញ្ជាទិញម្ហូមអាហារ ហើយស្នើសុំការដឹកជញ្ជូនទំនិញជាស្បៀងអាហារឥតគិតថ្លៃ ដែលរដ្ឋបាលខេត្តបានរៀបចំតាមរយៈលេខទូរស័ព្ទក្រុមការងារ ប៉ុន្តែលេខទូរស័ព្ទដែលបានបង្ហាញនេះគឺទទួលតែព័ត៌មានសម្របសម្រួលដឹកជញ្ជូនតែប៉ុណ្ណោះ ។
មតិយោបល់