កណ្តាលៈ ថ្ងៃអាទិត្យ ៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៥និង៣០នាទី មានករណីអគ្គិភ័យឆេះផ្ទះមួយខ្នង ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ កិត្យា សី ភេទស្រី អាយុ៦៥ឆ្នាំ មានទីលំនៅភូមិ-សង្កាត់កើតហេតុខាងលើ ។
សម្ភារៈខូចខាត៖ – បន្ទប់គេងដែលមានទំហំ ៤ម៉ែត្រ×៤ម៉ែត្រ – គ្រែចំនួន០១ – ទូរសព្ទ័ចំនួន០៣ -កង្ហាចំនួន០២ នឹងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។
រថយន្តជំនួយ៖ -រថយន្តរបស់ការិយាល័យពន្លត់អគ្គិភ័យ នៃស្នងការនគរបាលខេត្តកណ្ដាលចំនួន០២គ្រឿង ។
សភាពរឿងហេតុ៖ ក្រោយពីទទួលបានព័ត៌មានភ្លាម បានកម្លាំងនគរបាលអធិការដ្ឋានក្រុងតាខ្មៅ កម្លាំងនគរបាលប៉ុស្តិ៍តាខ្មៅ បានចេញជួយអន្តរាគមន៍ពន្លត់អគ្គិភ័យ ដោយប្រើប្រាស់ទឹកអស់០១ ឡាន ស្មើនិង០៨ ម៉ែត្រគូប និងរលត់ជាស្ថាពរ នៅវេលាម៉ោង ១៦និង០០នាទី ។
មូលហេតុ៖ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) តែមិនបង្កអោយគ្រោះថ្នាក់ដល់មនុស្សឡើយ៕
មតិយោបល់