ព័ត៌មានជាតិ

ជ័យជំនះយប់មិញ! Pep Guardiola ដាក់កីឡាករថ្មីបង្ហាញខ្លួនដំបូង ៥រូប

បរទេស៖ កីឡាករវ័យក្មេងពីឈុតយុវជនខ្លះដូចជា Romeo Lavia, Cj Egan-Riley, Luke Mbaete,
Finley Burns និង Josh Wilson Esbrand សុទ្ធតែកីឡាករដែលអាចបង្ហាញខ្លួនដំបូងនៅក្នុងការប្រកួតប៉ះនឹងក្រុម Wycombe កាលពីយប់មិញ។

គ្រូបង្វឹកលោក Pep Guardiola បានរៀបចំឲ្យពួកគេទាំង៥នាក់បានទទួលរសជាតិជាលើកដំបូងលេងឲ្យ
ឈុតធំរបស់ក្រុមយកឈ្នះលើក្រុម Wycombe ក្នុងក្របខណ្ឌពានរង្វាន់ Carabao Cup ហើយអាចលេងជាមួយនឹងកីឡាករខ្លាំងរបស់ក្រុមដូចជា Kevin De Bruyne និង Raheem Sterling ជាដើមផងដែរ។

ជ័យជំនះក្នុងលទ្ធផលដល់ទៅ៦ទល់នឹង១បានក្លាយទៅជាឱកាសសម្រាប់កីឡាករទាំង៥រូបនេះក្នុងការបង្ហាញខ្លួននៅក្នុងការប្រកួតក្រោយៗទៀតទៅតាមជំនាញរបស់ពួកគេ៕

មតិយោបល់