ព័ត៌មានជាតិ

ប្រជាពលដ្ឋដាក់មង ស្រាប់តែប្រទះឃើញសពអណ្តែតទឹក

ភ្នំពេញៈ ប្រជាពលដ្ឋទៅដាក់មង ស្រាប់តែប្រទះឃើញសព បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ អណ្តែតទឹក បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១ ចំណុចក្នុងទឹកទន្លេ ដែលមានចម្ងាយប្រមាណ៥០០ម៉ែត្រ ពីវត្តសុវណ្ណគិរី ក្នុងភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្ត កណ្ដាល ។

សពបុរសខាងលើ មិនទាន់ស្គាល់អត្តសញ្ញណនោះទេ ។

តាមប្រភពព័ត៌មានពី កន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋបានទៅដាក់មង ក្បែរកន្លែងកើតហេតុ ក៏ស្រាប់តែប្រទះឃើញសាកសព បុរសមិនស្គាល់អត្តសញ្ញាណខាងលើ អណ្តែតទឹកទន្លេក៏ប្រញាប់ ត្រឡប់មករាយកាណ៍ប្រាប់ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ។

បន្ទាប់ពីទទួលបានការរាយការណ៍ ពីប្រជាពលរដ្ឋសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ និងរាយការប្រាប់ជំនាញ ចុះធ្វើកោសល្យវិច្ច័យ បន្ទាប់ពីធ្វើការតាមជំនាញ រួចសមត្ថកិច្ចឱ្យដឹងថា សពបុរសខាងលើស្លាប់ដោយសាលង់ទឹក ។

សពត្រូវបានប្រគល់ ឱ្យតាអាចារ្យចាត់ចែងបូជាក្នុង ប៉ាឆាវត្តសុវណ្ណគិរី នៅយប់ថ្ងៃដដែល ៕

មតិយោបល់