បរទេស៖ កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Dybala ទីបំផុតគឺបានបង្ហាញពីការប្តេជ្ញាចិត្តរួចហើយអំពីអនាគតរបស់គាត់ក្នុងការបន្តរស់នៅជាមួយនឹងក្លឹប Juventus បន្ថែមទៀតក្នុងរយៈពេលវែងហើយកំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃការចុះកុងត្រាថ្មី។
The Goal ជឿជាក់ថា Dybala នឹងសម្រេចចិត្តបនុ្តកុងត្រាថ្មីដែលមានរយៈពេលវែងជាមួយនឹង Juventus ខណៈដែលកីឡាកររូបនេះក៏នឹងអាចចាប់ផ្តើមធ្វើការពិភាក្សាជាមួយនឹងក្លឹបថ្មីផងដែរនាខែមករាខាងមុខនេះ។
ប្រធានផ្នែកកីឡារបស់ក្លឹបលោក Pavel Neveded បានបញ្ជាក់បែបនេះថា៖ពួកយើងបានដាក់ការងារ Dybala នៅចំកណ្តាលបេះដូងនៃគម្រោងរបស់យើងហើយពួកយើងនឹងធ្វើឲ្យបានកុងត្រាថ្មីតាមដែលឆាប់បំផុតហើយដំណឹងដ៏ល្អនឹងផ្តល់ជូនសម្រាប់គ្រប់គ្នាហើយយើងពីតជាមានទំនុកចិត្ត៕
មតិយោបល់