ព័ត៌មានជាតិ

Real Madrid ឬ Los Blancos នៅតែ​បារម្ភ​បាត់បង់​ឱកាស​ធ្វើ​កុងត្រា​ជាមួយនឹង Neymar

​ខាង​ក្លិប Real Madrid ឬ Los Blancos នៅតែ​បារម្ភ​ពី​ការ​បាត់បង់​ឱកាស​ធ្វើ​កុងត្រា​ជាមួយនឹង​កីឡាករ Neymar រយៈពេល ៨ ឆ្នាំ កន្លង​ទៅ​នោះ​។​
​បន្ទាប់​ពី​គិត​ស្ទាក់ស្ទើរ ជាមួយ​នឹង​ជម្រើស​ដ៏​ច្រើន​នោះ កីឡាករ​សញ្ជាតិ​ប្រេ​ស៊ីលដ៏​អស្ចារ្យ Neymar បាន​សម្រេចិត្ត​ផ្លាស់​ទៅកាន់​ក្លិប Bacelona ជា​មួ​នឹង​កុងត្រា​តម្លៃ ខ្លួន 54 លាន​យ៉ូ​រ៉ូ ។​តែ​ជុំវិញ​នៃ​ការធ្វើ​កុងត្រា​នេះដែរ មាន​តែ​មនុស្ស ២ ទៅ ៣ នាក់​តែ​ប៉ុណ្ណោះ ដែល​ដឹង​ថា Neymar កំពុង​ជិតស្និទ្ធ​ជាមួយនឹង ក្លិប Real Madrid ហើយ​ព្យាយាម​ធ្វើការ​ជាមួយនឹង Bernabeu​។​

​រឿងរ៉ាវ​ដែល​កើតឡើង កាលពី​ឆ្នាំ ២០០៥ កីឡាករ Neymar ទទួលបាន​ប្រជាប្រិយភាព​ជាទីបំផុត ខណៈ​ដែល​កីឡាករ​រូប​នេះ​ស្នាក់​នៅ​លើ​ទឹកដី ខ្លួន Samba និង​ទទួល​បាន​ការ​ចាប់ចិត្ត​ពី Los Blancos​។​

Neymar បាន​ទៅ​កាន់​ពហុ​កីឡដ្ឋាន Bernabeu និង​បាន​ហ្វឹកហាត់ ជាមួយនឹង​ក្មេង​ជំនាន់​ក្រោយ អស់​រយៈពេល ២០ ថ្ងៃ​។​សម្រាប់​វត្តមាន​របស់​កីឡាករ​វ័យក្មេង​ល្បី​រូបនេះ ក៏​បាន​និយាយ​ពី​កុងត្រា​ជាមួយនឹង Los Blancos ប៉ុន្តែ​ចុងបញ្ចប់​នៃ​ការទិញ​ដូរ​ធ្វើ​កុងត្រា​នេះ​បាន​បរាជ័យ ក្រោយ​រយៈពេល មួយ​នាទី ខណៈ​ដែល Neymar បាន​វិល​ត្រលប់​ទៅ​កាន់ Santos វិញ​នោះ​។​
​កាលពី​ឆ្នាំ ២០១១ ក្លិប Real Madrid នៅតែ​បន្ត​ស្នើរ​សុំ​សម្រាប់​កីឡាករ Neymar ក្នុង​តម្លៃ​ខ្លួន 45 លាន​យ៉ូ​រ៉ូ ប៉ុន្តែ​ខាង​ក្លិប Santos មិន​យល់ព្រម​៕​
https://i1272.photobucket.com/albums/y389/domneng/Neymar_zps9bc2db7a.jpg

មតិយោបល់