(បន្ទាយមានជ័យ) នៅយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងអន្តរាគមន៍នៅតាមបន្ទាត់ព្រំដែនសហការជាមួយប៉ូលីសមូលដ្ឋាន ចេញល្បាតត្រួតពិនិត្យតាមព្រំដែន ក៏បានប្រទះឃេីញពលករជាងសែសិបនាក់ លើគោលដៅពីផ្សេងគ្នា ដែលរត់គេចពី កងកម្លាំងល្បាតតាមព្រំដែន កម្លាំងចម្រុះបានសហការស្ទាក់ចាប់ពលករខ្មែរបានចំនួន ២៨នាក់ ស្រីចំនួន ១០នាក់ ដែលស្ថិតនៅត្រង់ចំណុចភូមិសិលាខ្មែរ និងភូមសាស្រ្តស្រុកម៉ាឡៃ បម្រុងលួចឆ្លងដែនចូលទៅប្រទេសថៃ ក៏ត្រូវបានកម្លាំងសហការយេីងធ្វេីការឃាត់ខ្លួនរួចសាកសួរនាំ និងបានប្រគល់ជូននគរបាលព្រំដែនគោក និងកំពុងបន្តស្រាវជ្រាវឆែកឆេររុករក ពលករនិងមេខ្យល់បន្តទៀត ដេីម្បីអនុវត្តទៅតាមច្បាប់។
សូមបញ្ជាក់ថា ដេីម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីដ-១៩ មិនអោយឆ្លងចូលជាសហគមន៍ កម្លាំងចំណុះកងពលតូចថ្មេីរជេីងលេខ៥១ មានអង្គភាពវរសេនាតូចថ្មេីរជេីងលេខ៥១១, ៥១៣, ៥១៤ និងកម្លាំចណុះទីបញ្ជាការ តែងតែយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជាថ្នាក់លេី ទាំង ៣ទិស ក្នុងខេត្តបន្ទាយមានជ័យ ចាប់ពីទិសអូរនាង ប៉ោយប៉ែត និង ទិសម៉ាឡៃ សហការជាមួយកម្លាំងនៅតាមមូលដ្ឋានចេញល្បាតឆែកឆេរត្រួតពិនិត្យជាប្រចាំក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់៕
មតិយោបល់