បរទេស៖ នៅសប្តាហ៍នេះប្រធានបទស្តីក្លឹប Newcastle ក្រោយការទទួលបានម្ចាស់ក្លឹបថ្មីជាមហាសេដ្ឋីជាមួយនឹងកិច្ចព្រមព្រៀងទិញលក់ប្រមាណជា៣០០លានផោនបានចេញផ្សាយព្រោងព្រាតចាប់រាប់ពីកីឡាករចំណូលថ្មីរហូតដល់គ្រូបង្វឹកថ្មីដែលនឹងត្រូវមកដល់ទឹកដី St James Park នាពេលខាងមុខ។
ក្នុងចំណោមនោះអតីតគ្រូបង្វឹករបស់ក្លឹប Newcastle ម្នាក់បានធ្វើការលើកឡើងថាលោកពិតជាមានការភ្ញាក់ផ្អើលមែនទែនចំពោះដំណឹងមួយដែរថាបច្ចុប្បន្នក្លឹបគឺពិតជាកំពុងព្យាយាមទាក់ទងជាមួយនឹងវិរៈបុរសរបស់ក្លឹបហង្សក្រហម Liverpoolគឺលោក Steven Gerrard។
បុរសជនជាតិអង់គ្លេសរូបនេះកំពុងបំពេញការងារជាគ្រូបង្វឹកនៅប្រទេសស្កុតឡែនបានជោគជ័យខ្លាំងមែនទែនជាមួយនឹងក្លឹបRanger ហើយកំពុងក្លាយទៅជាអទិភាពមុនគេសម្រាប់តំណែងជាគ្រូបង្វឹកថ្មីរបស់ Newcastle ៕
មតិយោបល់