ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូបុកពីក្រោយរថយន្ត«តារា ស៊ី.ធី ហ្គាស»ស្លាប់ភ្លាមៗ នៅខណ្ឌដង្កោ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត នឹងម៉ូតូបណ្តាលឲ្យស្លាប់ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ២៣និង៤០នាទី ត្រង់ចំណុចផ្លូវ៥០ម៉ែត្រ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

រថយន្តម៉ាក់ KIA ព៌ណខៀវ ស្លាកលេខសៀមរាប 2A-7187 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ)។
ម៉ូតូម៉ាក់ HONDA C125 ព៌ណខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CR-8373 បើកបរដោយឈ្មោះ រិន កាមិត ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅ ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ)។

ដំណើររឿង៖ មុនពេលកើតហេតុ ម៉ូតូបើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏បុកចំពីក្រោយផ្នែកខាងឆ្វេងនៃរថយន្ត ដែលកំពុងចតបណ្តាលឲ្យដួលបោកស្លាប់តែម្តង បច្ចុប្បន្ន សពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកវត្ថុតាងត្រូវបាន ប្រគល់ឲ្យការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ៕

មតិយោបល់