ព័ត៌មានជាតិ

សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីលួចយកគ្រឿងអល័ង្កា

ភ្នំពេញ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបានជាតិបានឲ្យដឹងថា ជនសង្ស័យចំនួនពាក់ព័ន្ធអំពើចោរកម្ម(យកគ្រឿងអល័ង្កា)ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោបង្ក្រាបឃាត់ខ្លួននៅចំណុចក្នុងផ្ទះជួលផ្លូវលំ ក្រុមទី៩ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
នៅវេលា០២និង០០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។

ជនសង្ស័យទី១-ឈ្មោះទៀន រ៉ាឌូ ហៅភ័ក្ត្រ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយនិងទីកន្លែងស្នាក់នៅផ្ទះជួលផ្លូវលំភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។

ទី២ឈ្មោះសម ស៊ីណារ៉េត ហៅគី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដនិងទីកន្លែងស្នាក់នៅផ្ទះជួលផ្លូវលំភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។

ទី៣-សិទ្ធ ធារ៉ា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដនិងទីកន្លែងស្នាក់នៅផ្ទះជួលផ្លូវលំភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។

ជនរងគ្រោះឈ្មោះខុន ឃឿន ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិខ្មែរមុខរបរបើករថយន្តស្នាក់នៅផ្ទះជួលផ្លូវលំក្រុមទី៩ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

 

មតិយោបល់