ព័ត៌មានជាតិ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំមហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២១ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៃប្រទេសកម្ពុជា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ បានរៀបចំ មហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២១ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដែលមានការផ្សាយផ្ទាល់តាមហ្វេសប៊ុកផេកផ្លូវការក្រសួងវប្បធម៌និងវិចិត្រសិល្ប: ចាប់ពីថ្ងៃទី១៥-១៧ ខែតុលា ឆ្នាំ២០២១។

ជាការពិតណាស់ចាប៉ីដងវែងរបស់ខ្មែរ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ២០១៦ (ម៉ោងនៅទីក្រុង ភ្នំពេញ ) ត្រូវបាន អង្គការ UNESCO បានដាក់បញ្ចូល ទៅក្នុងសម្បត្តិបេតិកភណ្ឌអរូបីរបស់ មនុស្សជាតិ តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។ មិនតែប៉ុណ្ណោះ UNEDCO បានផ្ដល់ថវិកា ជាង ២៣មុឺនដុល្លារ សម្រាប់សកម្មភាពគាំទ្រ និងការពារបេតិកភណ្ឌចាប៉ីដងវែងខ្មែរទៀតផង។

មតិយោបល់