ព័ត៌មានជាតិ

Ferran Torres របួសនឹងអាចខកខានការប្រកួតរបស់ Man City ដល់ទៅ ៦សប្តាហ៍

បរទេស៖ កីឡាករឆ្នើមវ័យ២១ឆ្នាំFerran Torres ត្រូវបាន the Goal ចេញផ្សាយថានឹងត្រូវសម្រាកព្យាបាលរបួសយ៉ាងហោចណាស់១ខែទៅ៦សប្តាហ៍ក្រោយទទួលរងរបួសនៅជើងនិងកំពុងធ្វើឲ្យគ្រូបង្វឹករបស់ក្លឹប Man City លោក Pep Guardiola ព្រួយបារម្ភអំពីបញ្ហានេះយ៉ាងខ្លាំងផងដែរ។

កីឡាករអេស្បាញរូបនេះបានទទួលរងរបួសនៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Nations League យកជ័យជំនះលើក្រុមអ៊ីតាលីហើយក៏ឡើងទៅចាញ់បារាំងនៅវគ្គផ្តាច់ព្រ័ត្រកាលពីពេលថ្មីៗកន្លងមកនេះ។

ដំណឹងនេះមានន័យថា Torres នឹងអាចអវត្តមានក្នុងការប្រកួតដ៏សំខាន់ទាំងពីរជើងនៃការប្រកួត Champions League ប៉ះនឹងក្រុម Clube Brugge ព្រមទាំងការប្រកួតប៉ះនឹងក្រុម Man UTD នៅទឹកដី Old Trafford ផងដែរ៕

មតិយោបល់