ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ករណីគ្រោះអគ្គិភ័យមួយ ដែលបានកើតឡើង នៅវេលាម៉ោង០៩និង៤៥នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចផ្ទះជួល តាមបណ្តោយផ្លូវព្រះនរោត្តម ក្រុម៦៨ ភូមិ៥ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រមទាំងឆេះបំផ្លាញសម្ភារៈមួយចំនួន ។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ចំពោះមូលហេតុ នៃការឆាបឆេះបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ។
ក្នុងហេតុការណ៍មួយនេះ បណ្តាលឲ្យឆាបឆេះ ថ្មបេតុង ដែលមានទំហំ ៤ម៉ែត្រ x ៤ម៉ែត្រ ខូចខាតសម្ភារៈ ប្រើប្រាស់អស់មួយចំនួន នឹងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់៣ឡានស្មើនឹង ១២ម៉ែត្រគូប, រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន០២គ្រឿង ពុំប្រើប្រាស់ទឹក ភ្លើង រលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង ១០និង០០នាទីព្រឹក នាថ្ងៃដដែល ៕
មតិយោបល់