ព័ត៌មានជាតិ

ជនភៀសខ្លួនអាហ្វហ្គានីស្ថានប្រមាណជាង ៧ពាន់នាក់ កំពុងធ្វើការបោះទីតាំងលំនៅថ្មី នៅ ភាគកណ្តាលរដ្ឋ Indiana សហរដ្ឋអាមេរិក

ជនភៀសខ្លួនអាហ្វហ្គានីស្ថានប្រមាណ ៦,៧០០នាក់ កំពុងធ្វើការបោះទីតាំងលំនៅថ្មី នៅ ភាគកណ្តាលរដ្ឋ Indiana សហរដ្ឋអាមេរិក។

ពួកគេបានមកដល់ជំរុំ Camp Atterbury ចាប់តាំងពីដើមខែកញ្ញា ក្រោមកម្មវិធីស្វាគមន៍សម្ព័ន្ធមិត្តប្រតិបត្តិការ របស់រដ្ឋាភិបាលសហព័ន្ធ ហើយជាង ៣០០នាក់បានចាកចេញពីជំរុំនេះ ដោយមានជំនួយពីទីភ្នាក់ងារ តាំងទីលំនៅថ្មី ដើម្បីចាប់ផ្តើមជីវិតថ្មីរបស់ពួកគេនៅសហរដ្ឋអាមេរិក។ ជនភៀសខ្លួន ត្រូវតែចាក់វ៉ាក់សាំងបង្ការជំងឺកញ្ជ្រិល កូវីដ-១៩ និងជំងឺដទៃទៀតមុនពេលពួកគេអាច ចាកចេញពីកន្លែងស្នាក់នៅបណ្តោះអាសន្ន។

ទាហាន និងគ្រូបង្រៀនស្ម័គ្រចិត្តបានចាប់ផ្តើមបើកសាលាបណ្តោះអាសន្នមួយ សម្រាប់កុមារ អាហ្វហ្គានីស្ថាន ខណៈពួកគេរង់ចាំការតាំងទីលំនៅថ្មី។

 

មតិយោបល់