ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួច

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍០៨កើត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័កព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ករណីអំពើលួច (ដែកសង្ក័សី)
វេលាម៉ោង ១៦និង៣០នាទី នៅចំណុចហាងរីវើសាយភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យ ០២នាក់(ឃាត់ខ្លួន)៖
១-ឈ្មោះខុម សុវណ្ណ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
២-ឈ្មោះសំ សុធា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចម្រើនផល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖
១-ម៉ូតូកញ្ចាស់មួយគ្រឿងម៉ាកសង់កូរ៉េ (មិនប្រក្រតី)
(របស់ជនសង្ស័យ) ។
២-ទូរស័ព្ទកញ្ចាស់មួយគ្រឿងម៉ាកណូគា (របស់ជនសង្ស័យ) ។
៣-ញញួរមួយ ។
៤-ខ្សែភ្លើងមួយដុំ ។
៥-សង្ក័សី ៣សន្លឹក ។
មុនពេលកើតហេតុ ហាងរីវើសាយ ត្រូវបានម្ចាស់វើឥវ៉ាន់ចេញអស់ ដោយបិទហាងជាច្រើនខែមកហើយ តែនៅសល់ឥវ៉ាន់ខ្លះ ។
លុះមកដល់វេលាកើតហេតុខាងលើ ក៏ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូសង់កូរ៉េកញ្ចាស់ទៅឈប់នៅខាងមុខហាង ហើយដើរចូលទៅលួចបានដែកសង្ក័​សី ៣សន្លឹក ញញួមួយ និងខ្សៃភ្លើងចាស់មួយដុំ បន្ទាប់មកក៏ជួបនិងកម្លាំងល្បាតរបស់ប៉ុស្តិ៍តាខ្មៅ ហៅសាកសួរ រួចបានឃាត់ខ្លួនជនសង្ស័យបានព្រមទាំងវត្ថុតាង ហើយបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវីធីតែម្តង៕

មតិយោបល់