ព័ត៌មានជាតិ

ឪពុកម្ដាយអាហ្វហ្កានីស្ថានមួយចំនួនបានបង្ខំចិត្តលក់កូនៗ​ របស់ពួកគេដើម្បីសងបំណុល

ឪពុកម្ដាយអាហ្វហ្កានីស្ថានមួយចំនួនបានបង្ខំចិត្តលក់កូនៗរបស់ពួកគេដើម្បីសងបំណុល ខណៈដែលភាពក្រីក្រកំពុងកើនឡើងក្នុងអាហ្វហ្កានីស្ថាន បន្ទាប់ពីការចូលកាន់អំណាចរបស់ក្រុមតាលីបង់។

ជាក់ស្ដែង ស្ត្រីសម្អាតផ្ទះឈ្មោះ Saleha បានលក់កូនស្រីអាយុ៣ឆ្នាំ ទៅឱ្យម្ចាស់បំណុល ដើម្បីដោះស្រាយបំណុលចំនួន ៥៥០ ដុល្លារ។ យោងតាមកម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (UDNP) បន្ទាប់ពីការចូលកាន់អំណាចរបស់ក្រុមតាលីបង់ អាហ្វហ្កានីស្ថានកំពុងឈានទៅរក “ភាពក្រីក្រសកល” ដែលអត្រាភាពក្រីក្រនឹងកើនដល់ ៩៧-៩៨% ក្នុងរយៈពេលខាងមុខ។

កត្តាដ៏ធំមួយនោះដែលជំរុញឱ្យស្ថានភាពក្រីក្រនៃប្រទេសអាហ្វហ្កានីស្ថានកាន់តែដុនដាបនោះ គឺការសម្រេចរបស់រដ្ឋាភិបាលអាមេរិកក្នុងបង្កកទ្រព្យបម្រុងរបស់ធនាគារកណ្ដាលអាហ្វហ្កានីស្ថានប្រមាណ ១០ ពាន់លានដុល្លារ ក្នុងបំណងដាក់កំណត់លើធនធានរបស់តាលីបង់ ប៉ុន្តែក្រុមអ្នករិះគន់បាននិយាយថា ការសម្រេចចិត្តនេះចុងក្រោយនឹងប៉ះពាល់ដល់ប្រជាជនអាហ្វហ្កានីស្ថានដោយផ្ទាល់។

ប្រភព៖ Yahoo News

មតិយោបល់