ព័ត៌មានជាតិ

ម៉ូតូYAMAHAបុកជាមួយវ៉េវ សណ្តោងរ៉ឺម៉កធ្វើរបួសធ្ងន់ទាំងសងខាង

ព្រះសីហនុៈ​ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បង្កការភ្ញាក់ផ្អើលកាលពីវេម៉ោងជាង៤និង១០នាទីល្ងាច ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅភូមិ៣ សង្កាត់លេខ១(ទំនប់រលក) ក្រុងព្រះសីហនុ ។
តាមប្រភពពី សមត្ថកិច្ចបានមឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូម៉ាកYAMAHAគ្មានស្លាកលេខ ពណ៌សលាយខ្មៅ ទិសដៅពីជើងទៅត្បូងអ្នកបើកបរ
ឈ្មោះចេង សិទ្ធហៅ ព្រិច ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ (រងរបួសមធ្យម) បុកជាមួយម៉ូតូម៉ាកវ៉េវ គ្មានស្លាកលេខពណ៌ខ្មៅ សណ្តោងរុឺម៉កធ្វើ
ដំណើរពីត្បូងទៅជើង បើកបរដោយឈ្មោះទឹម ចិត្រអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់អេតចាយ រស់នៅភូមិ៣សង្កាត់លេខ១ ក្រុងព្រះសីហនុ(រងរបួសធ្ងន់បាក់ជើងខាងឆ្វេងនិងរបួសក្បាល)។
ក្រោយកើតហេតុជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែកសម្ភារសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់