(តៃប៉ិ)៖ អាជ្ញាធរឧតុនិយមតៃវ៉ាន់ នៅថ្ងៃចន្ទ ទី១៨ ខែតុលានេះបានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៥.២រ៉ិចទ័របានវាយប្រហារឆ្នេរភាគខាងកើតនៃទីក្រុង Hualien នៃកោះតៃវ៉ាន់។ តែភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ និងការខូចខាតនៅឡើយទេ។
គ្រោះរញ្ជួយដីខាងលើមានជម្រៅ ៣០.២គីឡូម៉ែត្រទៅក្នុងដី។ តៃវ៉ាន់ជារឿយៗក៏ធ្លាប់រងគ្រោះដោយសាររញ្ជួយដីផងដែរ ដោយមនុស្សច្រើនជាង ១០០នាក់ ត្រូវបានសម្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រកាលពីឆ្នាំ២០១៦ និងផ្ដាច់ជីវិតមនុស្សច្រើនជាង ២,០០០នាក់ កាលពីឆ្នាំ១៩៩៩៕
មតិយោបល់