ព័ត៌មានជាតិ

នាវាចម្បាំងរបស់អូស្ត្រាលី​ HMAS ANZAC (FFH150) បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព

នាព្រឹកថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នាវាចម្បាំងរបស់អូស្ត្រាលីមួយគ្រឿង មានឈ្មោះ​ HMAS ANZAC (FFH150) បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ដោយមានការ ទទួលស្វាគមន៍ពីនាយ នាយរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ដែលដឹកនាំដោយលោក ឧត្តម នាវីទោ រស់ វាសនា មេបញ្ជាការេងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ។

លក្ខណៈរបស់វា HMAS ANZAC (FFH150) បណ្តោយ ១១៨ម៉ែត្រ ទទឹង ១៤,៨ម៉ែត្រ ជំរៅទឹក ៦,២០ម៉ែត្រ ទម្ងន់ផ្ទុក ៣,៨១០តោន ដឹកនាំដោយលោកឧត្តមនារីត្រី Mal Wise មេបញ្ជា ការនាវាឥណ្ឌូប៉ាស៊ីហ្វិក នៃកងទ័ព ជើងទឹកអូស្ត្រាលី។

លោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការេងកងទ័ពជើងទឹកមូល ដ្ឋានសមុទ្រ បានស្វាគមន៍ ចំពោះការចូលចតនាវាចម្បាំងប្រទេសអូស្ត្រាលីនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដែលជាផ្នែកមួយនៃសកម្មភាពចូលរួមក្នុងតំបន់របស់នាវាបញ្ជាការ Indo-Pacific Endeavour 2021 (IPE 21)។ នេះគឺជាដំណើរទស្សនកិច្ចរបស់កងនាវាចរភូមិន្ទ អូស្រ្តាលីលើកដំបូងមកកាន់ព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦មក ហើយ នឹងធ្វើដំណើរទស្សនកិច្ចដោយគ្មានការប៉ះពាល់ផ្ទាល់ ដោយសារបរិបទនៃជំងឺកូវីដ-១៩។ នាវា HMAS Anzac នាំមកនូវសម្ភារការពារផ្ទាល់ខ្លួន (PPE) និងសម្ភារវេជ្ជសាស្រ្តមួយចំនួនទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផ្តល់ជូនដល់ខេត្តព្រះសីហនុ និងកងយោធ ពលខេមរភូមិន្ទកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោកឧត្តមនារីត្រី Mal Wise មេបញ្ជាការនាវាឥណ្ឌូប៉ាស៊ីហ្វិក នៃកងទ័ពជើង ទឹកអូស្ត្រាលី ថ្លែងអំណរគុណនាយនាវី នាយនាវីរងកងទ័ពជើងទឹកកម្ពុជា ដែលបានជួយ សម្រប សម្រួលឱ្យនាវាចម្បាំងអូស្ត្រាលីចូលចតប្រកបដោយសុវត្ថិភាពនាពេលនេះ ក្នុងគោលបំណងធ្វទស្សនកិច្ច បង្កើនកិច្ចសហប្រតិបត្តិការវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរឱ្យកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត៕

មតិយោបល់