ទូរស័ព្ទវៃឆ្លាត ឬស្មាតហ្វូន Nokia Asha 311 ស្តែងចេញពីបច្ចេកវិជ្ជាថ្មីពី Nokiaដែល មានដំណើរការលឿនជាមួយនឹង Proccessor ដល់ទៅ 1GHz ។
បន្ទាប់ពីការសម្ពោធដាក់លក់ត្រូវបានធ្វើឡើងកាលពីថ្មីៗកន្លងទៅនេះឥឡូវយើងឃើញទូរស័ព្ទស្មាតហ្វូននេះត្រូវបានគេជាវយកទៅប្រើប្រាស់យ៉ាងច្រើនព្រោងព្រាត។ ចំណុចពិសេសមួយដែលទទួលបាននូវការនិយមចូលចិត្តច្រើនបំផុតគឺហេ្គម Angry Birds ដែលហោះលឿនដូចភ្លែកបន្ទោល ដូច្នេះកុំភ្លេចសាកល្បង។ ស្មាតហ្វូន Nokia Asha 311 មានរូបរាង គុណភាព និង មានមុខងារស្មាតហ្វូនជាច្រើន ជាប្រភេទគ្រឿងអេឡិចត្រូនិកទំនើប ដែលមានតម្លៃប្រមាណត្រឹមតែ ១២០ ដុល្លារអាមេរិកប៉ុណ្ណោះ ។
Nokia Asha 311 មានទំហំ 106 x 52 x 12.9 មម និង ទម្ងន់ត្រឹមតែ 95ក្រាម ធ្វើឲ្យវាក្លាយជាទូរស័ព្ទដែលមានរាងតូចស្រស់ស្អាត និង មានតម្លៃទាបនៅលើទីផ្សារ។ ដោយអភិវឌ្ឍឡើងមាន Touch និង បន្ថែមពិសេសជាមួយបច្ចេកវិជ្ជា Swipe ផងនោះ ធ្វើឲ្យមុខនាទីនៃកម្មវិធីទាំងឡាយនៅលើអេក្រង់ដំណើរការទៅយ៉ាងរលូនជាមួយ ល្បឿនលឿនក្នុងការប្រើប្រាស់។
នៅក្នុង My Nokia Blog អ្នកប្រើប្រាស់បានបញ្ចេញយោបល់ស្រដៀងគ្នាថា ទូរស័ព្ទស្មាតហ្វូន Nokia Asha 311 ងាយស្រួលប្រើ និង សប្បាយលេងហ្គេម Angry Birds។ ពួកគាត់បានរៀបរាប់ថា «ទូរស័ព្ទនេះលេងហេ្គមបានយ៉ាងល្អអស្ចារ្យ។ យើងប្រើតែម្រាមមួយប៉ុណ្ណោះដើម្បីអូសចុះឡើង នេះហើយជាអ្វីដែលធ្វើឲ្យការលេងហ្គេមនៅលើទូរស័ព្ទស្មាតហ្វូន Nokia Asha 311 ពិតជាងាយស្រួល និង សប្បាយរីករាយ)។
យើងអាចចុចមើល Link ខាងក្រោមសម្រាប់មើលវីដេអូរបស់ Nokia Asha 311 កំពុងលេង Angry Birds យ៉ាងសប្បាយ។
មតិយោបល់