បរទេស៖ The Goal នៅថ្ងៃនេះបានចេញផ្សាយថាគ្រូបង្វឹករបស់ក្លឹប Derby County នឹងអាចត្រូវបានក្លាយខ្លួនទៅជាបេក្ខភាពដ៏មានសក្តានុពលម្នាក់ទៀតរបស់ក្លឹប Newcastle ក្រោមការដឹកនាំរបស់ប្រធានក្លឹបថ្មីជាសេដ្ឋីរបស់អារ៉ាប់។
លោក Wayne Rooney ផ្ទាល់ក៏ត្រូវបានគេដឹងដែរថាកំពុងចាប់អារម្មណ៍ទៅនឹងតំណែងនេះដូចគ្នាផងដែរប្រសិនបើករណីលោក Steve Bruce ពិតជាត្រូវបានបណ្តេញចេញពីក្លឹបពិតមែននាពេលខាងមុខ។
ទោះបីជាយ៉ាងណាក្តីប្រសិនបើព៏ត៌មាននេះអាចទៅរួចមែននោះការចាកចេញពី Derby County នឹងមិនមែនជាឧបសគ្គសម្រាប់ការសម្រេចចិត្តរបស់ Rooney ឡើយប៉ុន្តែបញ្ហាត្រង់ថា Newcastleនឹងចង់បានគ្រូបង្វឹកម្នាក់ក្នុងរយៈពេលយ៉ាងខ្លីប៉ុណ្ណោះ៕
មតិយោបល់