បរទេស៖ កីឡាករឆ្នើមអាហ្សង់ទីន Paulo Dybala បានបង្ហាញនូវក្តីស្មោះស្ម័គ្រសាជាថ្មីតាមរយៈការត្រៀមខ្លួនរួចរាល់ហើយក្នងការបន្តកុងត្រាថ្មីជាមួយនឹងក្លឹប Juventus ដើម្បីលប់ចោលនូវព័ត៌មានចចាមអារ៉ាមទាំងឡាយអំពីការចាកចេញពីទឹកដី Turin។
The Tuttosport បានចេញផ្សាយថាតារាឆ្នើមរូបនេះនឹងក្លាយទៅជាកីឡាករដ៏សំខាន់បំផុតរបស់ Juventus នាពេលខាងមុខជាពិសេសនៅក្រោយការសម្រេចចិត្តបន្តកុងត្រាថ្មីដែលជឿជាក់ថានឹងអាចធ្វើឡើងរហូតទៅដល់ឆ្នាំ២០២៦។
គួរឲ្យដឹងដែរថាកន្លងមកចាប់តាំងតែពីមានវត្តមានរបស់កីឡាករ CR7 និងក្រោយការចាកចេញរបស់កីឡាករប៉ទុយហ្គាល់រូបនេះក្តីមានសារព័ត៌មានជាច្រើនបាននាំគ្នាចេញផ្សាយព្រោងព្រាតថា Dybala នឹងអាចចាកចេញដើម្បីស្វែងរកទ្រនំថ្មីលេងបានល្អនិងច្រើនជាងនៅទីនេះ៕
មតិយោបល់