ព័ត៌មានជាតិ

រន្ធត់! រថយន្តធុនធំ បុកចូលតូបលក់គ្រាប់ត្នោតទាំងកំរោល ស្លាប់ក្មេងអាយុ៥ឆ្នាំម្នាក់ និងតៃកុងរបួសធ្ងន់

កំពង់ចាម: ក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ ស្លាប់យ៉ាងរន្ធត់ ខណ:ដែលមានរថយន្តធុនធំមួយគ្រឿង បានរេចង្កូតបុកចូលតូបលក់គ្រាប់ត្នោតទាំងកម្រោល។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ ចំណុចផ្លូវជាតិលេខ៦ ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។

ករណីនេះសង្ស័យបណ្តាលមកពី តៃកុងរថយន្តបង្កងងុយដេក ហើយក៏បណ្តាលឲ្យអ្នកបើកបររថយន្តរបួសធ្ងន់ផងដែរ។ ចំណែក្មេងដែលនៅក្នុងតូបលក់គ្រាប់ត្នោតនោះវិញ បានស្លាប់យ៉ាងអាណោចអាធ័មតែម្តង៕

មតិយោបល់