(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃពុធ ទី២០ ខែតុលានេះ បានទទួលស្គាល់ថាខ្លួនពិតជាបានធ្វើតេស្តមីស៊ីលបាលីស្ទីកថ្មីមួយគ្រាប់ ចេញពីនាវាមុជទឹកមួយគ្រឿង ប្រាកមែន កាលពីថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA។
KCNA បានឱ្យដឹងថាមីស៊ីលមួយគ្រាប់ដែលកូរ៉េខាងជើង បានបាញ់សាកល្បងកាលពីថ្ងៃអង្គារម្សិលមិញ គឺជាប្រភេទមីស៊ីលបាលីស្ទីក SLBM បាញ់ចេញពីនាវាមុជទឹក ហើយមីស៊ីលមានសមត្ថភាពអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន។
គ្រាប់មីស៊ីល SLBM របស់កូរ៉េខាងជើងនេះ បានហោះហើរក្នុងចម្ងាយចាប់ពី ៤៣០គីឡូម៉ែត្រ ទៅ ៤៥០គីឡូម៉ែត្រ និងមានរយៈកម្ពស់ ៦០គីឡូម៉ែត្រ មុខនឹងវាធ្លាក់ចូលទៅក្នុងសមុទ្រជប៉ុន។
ក្រុមអ្នកជំនាញយល់ថា គ្រាប់មីស៊ីលដែលមានទំហំកាន់តែតូច នោះក៏មានន័យថា វាអាចផ្ទុកបានកាន់តែច្រើននៅក្នុងនាវាមុជទឹកតែមួយគ្រឿង បើទោះបីជាត្រូវថមថយរយៈចម្ងាយ នៃការបាញ់ក៏ដោយ។ វាក៏មានន័យថា ការអភិវឌ្ឍនាវាមុជទឹកបំពាក់គ្រាប់មីស៊ីល ដែលអាចមានសមត្ថភាព ពាំក្បាលគ្រាប់នុយក្លេអ៊ែររបស់កូរ៉េខាងជើង ពិតជាកំពុងរីកចម្រើនកាន់តែលឿន ដែលអាចឈានទៅដាក់ឲ្យធ្វើប្រតិបត្តិការនៅថ្ងៃអនាគត៕
ប្រភព៖ AFP
មតិយោបល់