ព័ត៌មានជាតិ

ផ្ទុះយុទ្ធនាការបណ្តេញចេញលោក Ole ពីសំណាក់អ្នកគាំទ្រ ក្រោយបរាជ័យយ៉ាងអាម៉ាសយប់មិញ

បរទេស៖ បរាជ័យដ៏ធ្ងន់ធ្ងរនៅក្នុងទឹកដី Old Trafford កាលពីយប់មិញនេះបានធ្វើឲ្យបិសាចក្រហម Man UTD ទទួលបាននូវកំណត់ត្រាដ៏អាក្រក់មួយមិនធ្លាប់មានអស់រយ:ពេលជាច្រើនឆ្នាំចុងក្រោយមកនេះ។

លទ្ធផលដល់ទៅ៥ទល់នឹង០បានធ្វើឲ្យអ្នកគាំទ្រមានការអាក់អន់ចិត្តខ្លាំងលើសលប់ហើយជាពិសេសគ្រាប់បាល់៥គ្រាប់របស់ Liverpool បានកើតឡើងប្រើពេលត្រឹមតែ៥០នាទីប៉ុណ្ណោះនៃការប្រកួតខណ:ដែល Paul Pogba ត្រូវបានបណ្តេញចេញដោយសារកាតក្រហមទៀតផង។

អ្នកគាំទ្ររបស់ Man UTD មួយចំនួនធំបានធ្វើការចាកចេញពីកីឡាដ្ឋាន Old Trafford ទាំងដែលមុន Pogba ទទួលកាតក្រហមទៀតផងប៉ុន្តែបើទៅមើលលើបណ្តាញសង្គមដូចជា Twitter វិញបញ្ហាទាមទារឲ្យលោកគ្រូបង្វឹក Ole Solskjare វិញបានផ្ទុះឡើយយ៉ាងខ្លាំង៕

 

មតិយោបល់